ខេត្តកណ្តាល៖ នាថ្ងៃព្រហស្សតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯកព្រុំ សំណាងជាអធិការនគរបាលស្រុកកៀនស្វាយ លោកហង្ស ផាណារ៉ា អធិការរងស្រុក លោក ជឿន សារុំ នាយប៉ុស្តិ៍ដីឥដ្ឋនិងលោកស៊ុត ណាល់ មេភូមិ តំណាងលោកស៊ុត តូ មេឃុំដីឥដ្ឋបានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិង នាំអំណោយចែកជូនដល់ប្រជាពលរដ្ឋមួយគ្រួសារដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃនិងមានជំង្ងឺប្រចាំកាយនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក ព្រុំ សំណាងមានប្រសាសន៍ថា ដោយបានទទួលដំណឹងពីលោក មេប៉ុស្តិ៍ភ្លាម! ថានៅភូមិស្តៅកន្លែងក្នុងឃុំដីឥដ្ឋមានពលរដ្ឋមួយគ្រួសារមានជម្ងឺប្រចាំកាយដែលកំពុងមានការខ្វះខាតទើបនៅថ្ងៃនេះលោកអធិការស្រុកកៀនស្វាយបានដឹកនាំក្រុមការងារនាំយកអំណោយមកជួយឧបត្ថម្ភដល់ក្រុមគ្រួសារគាត់តែម្តង។
លោកអធិការស្រុកកៀនស្វាយបន្តរថាទៀតថា អំណោយខាងលើនេះវាមិនបានគ្រប់គ្រាន់ទេ វាគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្ណោះ។ហើយលោក ក៍បានណែនាំដល់លោកមេប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយ ជួយចុះមើលបងប្អូនប្រជាពលរដ្ឋណាដែលមានការលំបាកនិងរាយការណ៍ជូនលោកដើម្បីលោកជួយដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។
គួររំលឹកថា កន្លងមកលោកអធិការស្រុកកៀនស្វាយតែងតែដឹកនាំមន្ត្រីក្រោមឱវ៉ាទនាំអំណោយចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់គឺជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្បន៍រាជរដ្ឋាភិបាលសមេ្តចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព។
អំណោយដែលចែកជូនរួមមាន៖
១-អង្ករ ០១បាវ ៥០គីឡូក្រាម
២-មី១កេះតូច
៣-ទឹកស៊ីអ៊ីវ១យួរ
៤-ទឹកត្រី១យួរ និងថវិកា ២៥.០០០០រៀល(ម្ភៃប្រាំមឺនរៀល)។