ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ក្រុមប្រឹក្សាឃុំ នៅពេលមានគម្រោងស្ដារ កសាង និងអភិវឌ្ឍន៍អ្វីមួយក្នុងឃុំ ត្រូវជូនដំណឹងដល់ប្រជាជន និងបិទឱ្យដឹងជាសាធារណៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ក្រុមប្រឹក្សាឃុំ នៅពេលមានគម្រោងស្ដារ កសាង និងអភិវឌ្ឍន៍អ្វីមួយក្នុងឃុំ ត្រូវជូនដំណឹងដល់ប្រជាជន និងបិទឱ្យដឹងជាសាធារណៈ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្ដកំពង់ចាមបានណែនាំដល់ក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកកោះសូទិន នៅពេលមានគម្រោងស្ដារ កសាង និងអភិវឌ្ឍន៍អ្វីមួយក្នុងឃុំរបស់ខ្លួន ត្រូវជូនដំណឹងដល់ប្រជាជន ហើយរាល់ការចំណាយទាំងអស់ ក៏ត្រូវបិទនៅបញ្ជររបស់ឃុំ ដើម្បីប្រជាជនបានដឹងជាសាធារណៈផងដែរ ព្រោះគាត់ជាម្ចាស់ឆ្នោត ។ ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីឆ្លងសមិទ្ធផលនានា ស្ថិតក្នុងទីអារាម វត្តមហាលាភ ភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបនឹងកសាងហើយរួចរាល់ ត្រូវបាន សម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់អាជ្ញាធរដែនដី ត្រូវបន្តបង្កើតមុខរបរជូនប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស ហើយឯកឧត្តម ក៏បានលើកឡើងនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដើម្បីទទួលជោគជ័យ និងលទ្ធផលការងារល្អ ត្រូវអនុវត្តន៍តាមរូបមន្ត អាត់ ៤ បូក ១ មានន័យថាការរួមគ្នា ៤ គឺ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ បូកជាមួយ មណ្ឌលសុខភាព ដែលត្រូវធានាឱ្យបានល្អ ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ការដែលយើងប្រារព្ធពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តមហាលាភ នាឱកាសនេះ ស្របពេលដែលនៅទូទាំងប្រទេសប្រារព្ធពិធីអបអរសាទរ ខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៣។ ឯកឧត្ដមបានថ្លែងថា បើជាការរម្លឹកឡើងវិញកាលពីជាង ៤០ មុន ក្នុងសម័យប៉ុលពត ប្រជាជនខ្មែររស់នៅយ៉ាងវេទនាបំផុត ហើយក៏មិនដែលគិតថាយើងមានថ្ងៃនេះនោះទេ គឺមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ឯកឧត្ដមបានអះអាងថា សម្រាប់ការកសាង និងជួសជុលនូវរាល់សមិទ្ធផលនានាក្នុងទីអារាមវត្ត មហាលាភ នេះឡើងវិញគឺមានសារៈសំខាន់នៅក្នុងវិស័យព្រះពុទ្ធសាសនា ហើយវត្តនេះ ក៏មានព្រះវិហារ និងកុដ្ឋិ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយដែរ ចាត់ទុកជាបេតិកភណ្ឌវប្បធម៌របស់ជាតិ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនពីសភាពការណ៍វិវត្ដន៍រួមនៅទូទាំងប្រទេស កំពុងដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យយ៉ាងធំធេងក្នុងកិច្ចការដឹកនាំប្រទេសជាតិ ជាពិសេសកាលពីចុងឆ្នាំ២០២២ កន្លងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយទទួលមេដឹកនាំកំពូលក្នុងពិភពលោក មកចូលរួមក្នុងកិច្ចប្រជុំ ។ សម្រាប់ឆ្នាំ២០២៣ កម្ពុជា ក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមដ៏ធំដែលបណ្តាប្រទេសជាច្រើនមកចូលរួមប្រកួតក្នុងវិញ្ញាសារកីឡាជាច្រើនប្រភេទ ។ ជាមួយនេះដែរ ក៏មានព្រឹត្តការណ៍ នៃការប្រកួត ROBOT អន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ មានបណ្តាប្រទេសជាង២០ ចូលរួមប្រកួតប្រជែង ស្នាដៃធ្វើម៉ាស៊ីន មនុស្សយន្ត អាចបោះកង បាញ់ព្រួញជាដើម ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា អ្វីដែលសំខាន់ជាងនេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសម្ដែងនូវការរីករាយ និងអបអរសាទរចំពោះក្មួយស្រី ដែលជាប់និទ្ទេស A តែម្នាក់គត់ក្នុងស្រុកកោះសូទិន ហើយជាមួយនេះ បានជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ដោយត្រូវយល់ថា បើចង់ចេញពីភាពក្រីក្រ គឺត្រូវប្រឹងរៀន យកចំណេះដើម្បីឆ្ពោះទៅអនាគតល្អ អាចជួយគ្រួសារ និងសហគមន៍របស់ខ្លួនឱ្យមានការរីកចម្រើន ។

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បានផ្តល់ម៉ូតូម៉ាក VAVE សេរីថ្មី ១ គ្រឿង ជារង្វាន់លើកទឹកចិត្ត ដល់សិស្ស ហយ ស្រីនាង រៀននៅ វិទ្យាល័យជីហែ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេស A ។

សូមជម្រាបជូនថា យុវសិស្ស ហយ ស្រីនាង អាយុ ១៨ ឆ្នាំ មានទីលំនៅ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាសិស្សតែម្នាក់គត់ក្នុង ស្រុកកោះសូទិន ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A នាឆ្នាំសិក្សា ២០២២ កន្លងមកនេះ ។ ដោយពិនិត្យឃើញគ្រួសាររបស់យុវសិស្ស ហយ ស្រីនាង មានជីវភាពខ្វះខាត ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បាន ផ្តល់ជូននូវថវិកាបន្ថែម ចំនួន ២០០ ដុល្លារ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!