ភ្នំពេញ៖តាមប្រភពពីប្រជាពលរដ្ឋដែលមិនពេញចិត្តនៅល្បែងសុីសងខុស្សច្បាប់បានប្រាប់អោយអង្គភាពយើងដឹងថា រាល់ថ្ងៃនេះក្នុងខណ្ឌច្បាអំពៅសំបូរទៅដោយល្បែងសុីសងខុសច្បាប់ ជាច្រើនទីតាំង តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការទុបស្កាត់ឡើយ?។
ជាក់ស្តែងដូចជាទីតាំងនៅក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅនេះជាដើម បើកអោយភ្ញៀវចូលលេងយ៉ាងរលូន នឹងកំពង់តែផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ប្រភពបន្តថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារក្នុងតំបន់ដែលគាត់រស់នៅកើតមានល្បែងសុីសង ហើយសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការបង្រ្កាបបែបនេះ។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ដូច្នេះហើយប្រជាពលរដ្ឋស្នើសុំដល់ លោក ចេង មុនីរ៉ា អភិបាលនឹងលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បាអំពៅ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្កើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!