ចេញផ្សាយថ្ងៃអង្គារទី១០ខែមករាឆ្នាំ២០២៣
ស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋដែលមិនពេញចិត្តនៅល្បែងសុីសងខុស្សច្បាប់បានប្រាប់អោយអង្គភាពយើងដឹងថា ជារៀងរាល់ថ្ងៃគេឃើញពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ ដូចជា ចាក់បាល់ ណេត ហ្គេមបាញ់ត្រី បៀរការ៉ាត់នឹងល្បែងផ្សេងជាច្រើនទៀត តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការទុបស្កាត់ឡើយ?។
ជាក់ស្តែងដូចជាទីតាំងល្បែងសុីសង ដែលមានស្លាកយីហោ«ហេបភី SPORT 888» នេះជាដើម បើកអោយពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេង ២៤ម៉ោងលើស២៤ម៉ោង នឹងកំពង់តែផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ប្រភពបន្តថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបណ្តែតបណ្តោយអោយពលរដ្ឋចូលល្បែងសុីសង យ៉ាងពពាក់ពពូន គ្មានការទុបស្កាត់នឹងបង្រ្កាបបែបនេះ។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីភយ័ខ្លាច។
ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក អែម សុវណ្ណារិទ្ធ អធិការក្រុងនឹងលោក លឹម សៀងហេង អភិបាលក្រុងបាវិត
មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយអោយទីតាំងមួយកន្លែងនេះ ប្រម៉ូលពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ផ្កើននិងប្រសាសន៍សម្តេចតេជោបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!