ខេត្តកណ្តាល៖ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខសុវត្ថិភាពល្អនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៣នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខភាពជូនប្រជាពលរដ្ឋជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន.វៀតណាមនិងកូរ៉េក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ព្រុំ សំណាងអធិការដ្ឋាននគបាលស្រុកកៀនស្វាយនិងមានការចូលរួមពីលោក លោកស្រី
អធិការរងស្រុកកៀនស្វាយ.នាយផ្នែក.នាយរងផ្នែកនិងលោកនាយប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ទូទាំងស្រុក។
នៅក្នុងឱកាសនាពេលនោះលោកព្រុំសំណាងអធិការស្រុកកៀនស្វាយបានថ្លែងថា!ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តថ្ងៃនេះនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបើកកិច្ចដើម្បីត្រៀមកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងពិធីបុណ្យចូលឆ្នាំចិន.វៀតណាមនិងកូរ៉េនាពេលខាងមុខនេះ។
លោកអធិការស្រុកថា!កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៣ប្រជាពលរដ្ឋបានប្រទះឃើញសាកពជនរងគ្រោះដែលបានសម្លាប់មនុស្សនៅភ្នំពេញរួចយកមកទំលាក់ចោលនៅក្នុងឃុំកំពង់ស្វាយស្រុកកៀនស្វាយដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តដើម្បីធ្វើការស្រាវជ្រាវឈានទៅធ្វើការឃាត់ខ្លួនជនដៃដល់សម្លាប់មនុស្សនិងប្រពន្ធដែលជួលឃាតកក្នុងតម្លៃ១.០០០$ទើបឈានធ្វើការឃាត់ខ្លួនទាំងពីរ។
លោកអធិការស្រុកបន្តថា!កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យពួកគាត់មានជំនឿងជឿជាក់កងកម្លាំងយើងនិងដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រដែលមានការស្មុកស្នាញដើម្បីក្តាប់មុខសញ្ញាកំុឲ្យមាននៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។
លោកអធិការស្រុកក៍បានជំុរុញដល់កម្លាំងតាមបណ្តាប៉ុស្តិ៍និមួយៗដាច់ខាតមិនត្រូវឲ្យមានល្បែងសុីសងគ្រប់ប្រភេទនិងត្រូវបង្ក្រាបករណីគ្រឿងញៀនបន្តទៀតជាក់ស្តែងនៅពេលថ្មីៗនេះកម្លាំងប៉ុស្តិ៍គគីរបានសហការណ៍ជាមួយកម្លាំងជំនាញផ្នែកប្រឆាំគ្រឿងញៀនធ្វើការបង្គ្រាបគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
លោកអធិការបន្តលើកថា!ឥឡូវនេះក្រុមដែលធ្វើសកម្មភាពគាស់ផ្ទះបានរួចមកហើយកម្លាំងប៉ុស្តិ៍ត្រូវប្រុងប្រយ័ត្ន។