ភ្នំពេញ៖ នៅថ្ងៃ១៦ ខែមករា ឆ្នាំ ២០២៣
តាមរយៈសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា មានចាងហ្វាងគេហទំព័រអនឡាញប្រមាណជាង ១០០អង្គភាព និងសមាជិក សមាជិកា ជិត៥០០នាក់ ត្រេកអរយ៉ាងខ្លាំង ក្រោយពីទទួលបានប្រសាសន៍អន្ដរាគមន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការលេីកលែងការបង់ពន្ធ៥០% និងពន្ធប៉ាតង់រយៈពេល៥ឆ្នាំ ចំពោះគេហទំព័រសារព័ត៌មានអនឡាញ ក្នុងឱកាសជំនួបជាមួយអ្នកសារព័ត៌មានលេីកទី៥ ដែលមានអ្នកសារព័ត៌មានជាង៥០០០នាក់ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ នៅអាគារកោះពេជ្រ រាជធានីភ្នំពេញ។
ជួសមុខ សមាជិក សមាជិកា និងចាងហ្វាងគេហទំព័រអនឡាញប្រមាណជាង១០០ អង្គភាព សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តមេត្តាសម្បុរស និងការយកចិត្តទុកដាក់ខ្ពស់លេីកអ្នកសារព័ត៌មានគ្រប់ស្ថាប័ន អង្គភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមបួងសួងវត្ថុស័ក្តសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា ការពារ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសូមប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសេីរចំពោះសម្ដេចតេជោ និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងមហាព្រឹត្ដិការណ៍ ជំនួបអ្នកសារព័ត៌មានលេីកទី៥ សមាគម និងអង្គភាពគេហទំព័រអនឡាញ សូមសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំដឹកនាំក្រសួងដែលបានផ្ដល់ឱកាសសម្រាប់បានចូលរួមប្រកបដោយសេចក្ដីសមនស្សរីករាយ និងទទួលអនុសាសន៍ល្អៗ ក្នុងទិសដៅអភិវឌ្ឍន៍វិជ្ជាជីវៈ ក្នុងការប្រកបដោយអាជីពអ្នកសារព័ត៌មាន។