ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ជនជាតិចិនម្នាក់ ប្តឹងសុំ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន បណ្តេញគាត់ចេញពីសំណង់អគារ ដែលបានវិនិយោគសាងសង់ជាង ០៣លានដុល្លារ

ជនជាតិចិនម្នាក់ ប្តឹងសុំ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន បណ្តេញគាត់ចេញពីសំណង់អគារ ដែលបានវិនិយោគសាងសង់ជាង ០៣លានដុល្លារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៣ លោក QIU RUIXIAN (ឆីវ រុយ ស៊ាង )ជនជាតិចិន អាយុ៥២ រស់នៅខេត្តព្រះសីហនុ បានធ្វើដំណើរមកភ្នំពេញ ដាក់ពាក្យបណ្តឹង១ច្បាប់ ជូន  ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំជួយរកយុត្តិធម៌  និងសុំផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ក្នុងសំណុំរឿងអនុវត្តរក្សាការពារលខ០៨០ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបណ្តេញជនជាតិចិនរូបនេះចេញពីសំណង់អគារ១០ជាន់ ស្មើ១១០បន្ទប់ ដែលខ្លួនបានជួលដីគេ វិនិយោគសាងសង់អស់ទឹកប្រាក់សរុបជាង ៣លានដុល្លារអាមេរិក។

តាមពាក្យបណ្តឹងនោះ បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោកបាទបានចុះកិច្ចសន្យាជូលអចលនវត្ថុ១កន្លែងទំហំ ៦០៤ ម៉ែត្រការ៉េ រយៈពេល១៥ឆ្នាំ ពី ឈ្មោះ គឹម ហោ ភេទស្រី ទីតាំងដីជួលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយចុះកិច្ចសន្យាជួលរួច លោកបានចាប់ផ្តើមសាងសង់អគារកំពស់១០ជាន់ មាន១១០បន្ទប់ ព្រមទាំងបានបំពាក់សម្ភារ បរិក្ខាផ្សេងៗ និងគ្រឿងសង្ហារឹមជាច្រើន សរុបថវិកាចំណាយអស់ជាង ៣លានដុល្លារអាមេរិក ដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិត។

មកដល់ចុងឆ្នាំ២០១៩ ជំងឺកូវីដ១៩បានរីករាលដាលខ្លាំង បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មរបស់លោកជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ គ្មានអតិថិជន ជាហេតុមិនអាចបំពេញកាតព្វកិច្ចបង់ថ្លៃជួលដីតាមកិច្ចសន្យាបាន។

ទោះជាយ៉ាងណា លោកខិតខំសម្របសម្រួល និងបង់ថ្លៃជួលដីជូនម្ចាស់ដីជាបន្តបន្ទាប់តាមដែលអាចធ្វើបាន ប៉ុន្តែម្ចាស់ដីមិនសុខចិត្ត មិនព្រមយោគយល់ជួយសម្រួល ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ហើយថែមទាំងបានប្តឹងទៅតុលាការ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងអគារដែលលោកបានសាងសង់ចំណាយអស់ប្រាក់ជាច្រើន និងប៉ុនប៉ងបណ្តេញលោកចេញ ដោយគ្មានសំណង ផលប្រយោជន៍អ្វីទាំងអស់ ហើយសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចសេចក្តីបណ្តេញលោកចេញ តាមពាក្យបណ្តឹងរបស់ម្ចាស់ដីផងដែរ ដោយមិនសុខចិត្តលោកបានប្តឹងទៅសាលាឧទ្ធរណ៍ ដែលករណីនេះតុលាកាកំពុងចាត់ការ  ស្រាប់តែ លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងឱ្យលោកចាកចេញពីទីតាំងជួលនិងអគារបស់លោក ត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ជាកំហិត បើមិនដូច្នេះនឹងចុះអនុវត្តដោយបង្ខំជាមិនខាន។

ទន្ទឹមនោះ ម្ចាស់ដី ជាពិសេស កូនឈ្មោះ ស៊ុន សុផាត ជាស្នងការរងនគរបាលខេត្តព្រះសីហនុ តែងធ្វើទុក្ខបុកម្នេញ បញ្ជាឱ្យបក្ខពួកច្រើននាក់ មានទាំងមន្ត្រីនគរបាលផងដែរ យកសោរមកចាក់ខ្ទប់ទ្វារមិនឱ្យលោកចេញចូល មកកាត់សោរចូលដោយខ្លួនឯង និងបង្ខំឱ្យផ្តិតមេដៃរំលាយកិច្ចសន្យា  បណ្តេញលោកចេញជាច្រើនលើកច្រើនដង មានទាំងពេលថ្ងៃនិងពេលយប់។

លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន អគារ១០ជាន់លោក បានដំណើររើបៗឡើងវិញ (៥០ថ្ងៃប៉ុណ្ណោះ) ហើយទទួលភ្ញៀវស្នាក់នៅអចិន្ត្រៃយ៍បានចំនួន៦០បន្ទប់ មានជនជាតិចិននិងខ្មែរ ព្រមទាំងមានបើកអាហារដ្ឋានបម្រើអតិថិជន នៅជាន់ផ្ទាល់ដី ចំនួន០២កន្លែងផងដែរ។

នៅល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០២៣នេះ សារព័ត៌មានយើងពុំអាចសុំការបំភ្លឺជាមួយអ្នកពាក់ព័ន្ធខាងលើនេះបានទេ ហើយសារព័ត៌មានយើងរងចាំការបកស្រាយជាមួយអ្នកពាក់ពន្ធ័នូវរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!