ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី 18 ខែមករា ឆ្នាំ 2023 នេះឯកឧត្តម គង់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន182លើក ស្មើនឹង 259,679ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី183 នៃការចែកវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាឡៃ និងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ឯកឧត្តមគង់ សោភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា ជាថ្មីម្ដងទៀត ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ គឺដើម្បីឲ្យប្រជាពលរដ្ឋបង្ករបង្កើនផល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្ដីត្រូវការរបស់បងប្អូន។
0
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន2ភូមិ គឺភូមិព្រែកតាឡៃ និងភូមិព្រែកអំបិល
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ