ចេញផ្សាយនៅថ្ងៃ អាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣
ភ្នំពេញ៖ល្បែងស៊ីសងកំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងតែផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
បើតាមសំដីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងល្បែងសុីសងខុសច្បាប់បានប្រាប់អង្គភាពយើងអោយដឹងថា÷ មានល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់}កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ខាងត្បូងវិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងល្បែងខាងលើនេះតើលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង មានចំណាត់ការយ៉ាងណាដែរ.? ឬក៏ទុកបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែងទាំងនេះ។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក វុឌ្ឍ ផូសារវន្ត័ អធិការខណ្ឌបឹងកេងកង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាប តើឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។
ដូច្នេះហើយប្រជាពលរដ្ឋ
ដែលគាត់មិនសប្បាយចិត្តនឹងល្បែងសុីសងគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានពូកគាត់ៗបានគោរពស្នើសុំដល់លោក សុខ សម្បត្តិ អភិបាលនឹងលោក វុឌ្ឃ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង
មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះ តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្គើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!