ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋបានលើកឡើងថា!កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន សម្តេច បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំមុខណែងទៀតផង ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ដូច្នេះហើយប្រជាពលរដ្ឋ ដែលមិនសប្បាយចិត្តនូវពលរដ្ឋខ្មែរដែលចូលទៅលេងល្បែងសុីសងនៅក្នុងកាសុីណូ ចក្រវាល ជាយដែនយ៉ាងគគ្រឹកគគ្រេងបែបនេះពួកគាត់បានស្នើសុំលោកថាញ់ សុខវ៉ាត អធិការនឹងលោក លី សុភាលីន អភិបាលស្រុកពញាក្រែកជាងនេះទៀតលោក ម៉ុន មាគ៌ា ស្នងការនឹងលោក ជាម ចន្ទ័សោភណ្ឌ័ អភិបាលខេត្តត្បូងឃ្មុំមេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យនិងទុបស្កាត់ករណីកាសុីណូខាងលើ បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយអោយ ពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ផ្គើននិងប្រសាសន៍សម្តេចតេជោបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!