ខេត្តរតនគីរី៖ ឯកឧត្ដមសាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី កំពុងផ្ទុះការចាប់អារម្មណ៍និងស្ងោចសរសើរពីមជ្ឈដ្ឋានមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងខេត្តទាំងមូលពីស្នាដៃខិតខំប្រឹងប្រែងក្នុងការងារជាមន្ត្រីរាជការបម្រើជាតិនិងប្រជាពលរដ្ឋ លើវិស័យហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត មានដូចជា ផ្លូវ ស្ពាន ជាដើម មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តម សាយ សាមៀន ជាបុគ្គលដែលមានក្រមសីលធម៌ល្អប្រពៃចរិតស្លូតត្រង់ ឧស្សាហ៍ព្យាយាម ជួយសង្គ្រោះដល់ជនក្រីក្រ និង ជនងាយរងគ្រោះជារឿញៗ កន្លងមកគេតែងតែឃើញ ឯកឧត្តម ពាំនាំយកអំណោយផ្សេងៗ ទៅជួយឧបត្ថម្ភ ដល់ជនរងគ្រោះនិងប្រជាពលរដ្ឋទីទាល់ក្រ និង ចាស់ជរា ផងដែរ។
មិនថាតែកិច្ចការងារសង្គមប៉ុណ្ណោះទេ ស្នាដៃរបស់ឯកឧត្តមដែលមន្ត្រីរាជការនិងប្រជាពលរដ្ឋកត់សម្គាល់យ៉ាងច្បាស់នោះគឺ ការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តទាំងមូល
ខាងក្រោមនេះគឺជាតួរលេខមួយ នៅក្នុងចំណោមស្នាដៃជាច្រើនទៀតដែលឯកឧត្តម សាយ សាមាន បានខិតខំប្រឹងប្រែងតាំងពីដើមរហូតរៀងមក។
១/ បន្តការងារកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦ ដោយបន្តការងារចាក់ក្រាលថ្មម៉ិច ចន្លោះ គ.ម ២៧៧+៩៣០ ដល់ គ.ម ២៧៨+២៨០
២/ បន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ ៧៨ ដោយបន្តការងារស្រោចកៅស៊ូ និង បាចខ្សាច់សម្រួលចរាចរណ៍ ចន្លោះ គ.ម ១៣០+០០០ ដល់ គ.ម ១៣១+៧៥០
៣/ បន្តការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ៣៧៨១B ចន្លោះ គ.ម ៥៣+០០០ ដល់ គ.ម ៥៦+៤០០ ដោយ
» បន្តការងារកៀរសម្រួល និង កិនបង្ហាប់ស្រទាប់តួថ្នល់
» ការងារស្ថាបនាលូទោលកាត់ទទឹងផ្លូវ
៤/ បន្តការងារស្ថាបនាកំណាត់ផ្លូវជាតិលេខ ៧៨-៥ ចន្លោះ គ.ម ៤៦+០៤០ ដល់ គ.ម ៤៧+០៤០ ដោយ ស្ថាបនាលូមូលបណ្តោយផ្លូវ។
ទោះបីជាយ៉ាងនេះក្តី តាមរយៈអ្នកសារព័ត៌មានឯកឧត្តមស្នើសុំយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនដែលមានរថយន្តធំៗខ្នាតយក្សមេត្តាកុំដឹកជញ្ជូនលើសទម្ងន់ និងសូមឱ្យបងប្អូនទាំងអស់មេត្តាជួយថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា ។
មិនត្រឹមតែប៉ុណ្ណោះទេឯកឧត្តមបានសំណូមពរយ៉ាងទទូចម្ដងហើយម្ដងទៀតដល់បងប្អូនយើងដែលដឹកជញ្ជូនជ័រកៅស៊ូស្អុយនៅលើផ្លូវជាតិ មេត្តាវេចខ្ចប់ឲ្យបានត្រឹមត្រូវ ជៀសវាងទឹកជ័រកៅស៊ូហូរធ្លាក់មកលើផ្លូវធ្វើឲ្យខូចខាតគំនូសផ្លូវ ជាពិសេសធ្វើឱ្យធំក្លិនស្អុយ នាំរំខានដល់អ្នកធ្វើដំណើរ និង អ្នករស់នៅអែបសងខាងផ្លូវ និងខូចដល់បរិស្ថានក្នុងក្រុងទាំងមូល។
ដោយលោកមុី ឌីន