ចេញផ្សាយថ្ងៃពុធទី០១ខែកុម្ភៈឆ្នាំ២០២៣
ភ្នំពេញ៖មហាជនបានរិះគុនចំៗថា លោក គៀង លក្ស័អភិបាលខណ្ឌចំការមននឹងលោក យិន សាន មិនមានចំណាត់ការលើទីតាំងល្បែងសុីសង ដុះស្លែមួយកន្លែង ចូលតាមក្លឹបបាល់ទះ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ព្រោះខ្លាចអំណាចម្ចាស់បនល្បែងហើយមើលទៅបានជាបណ្តោយអោយបើកប្រម៉ូលគ្នាលេងយ៉ាងរលូនជារៀងរាល់ថ្ងៃ មិនខ្វល់ពីប្រសាសន៍សម្តេច តេជោនឹងបទបញ្ជា សម្តេចក្រឡាហោម ស ខេង បន្តិចសោះ។
ប្រជាពលរដ្ឋបន្តថា៖ ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបណ្តែតបណ្តោយអោយមានល្បែងសុីសង កើតមានឡើងក្នុងមូលដ្ឋានពួកគាត់យ៉ាងនេះ បែបនេះ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីភយ័ខ្លាច។
ដូច្នេះហើយប្រជាពលរដ្ឋ
ដែលគាត់មិនសប្បាយចិត្តនឹងល្បែងសុីសងគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានពូកគាត់ៗបានគោរពស្នើសុំ ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងនឹងឯកឧត្ដម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងសុីសងដុះស្លែមួយកន្លែងខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះ តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្គើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!