ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២ ខែកុម្ភះ ឆ្នាំ២០២៣
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ មួយកន្លែង កំពុងតែបើកដំណើរការដោយរលូន កំពង់ផ្គើននឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបទបញ្ជា សម្តេក្រឡាហោម សខេង ទីតាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ទល់មុខហ្ការ៉ាស់សាំង PTT ទីតាំងមួយនេះជាជំរកសម្រាប់ក្រុមញៀនល្បែង? រីឯអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាសម្ងំស្ងៀមគ្មានវិធានការបង្ក្រាប។
ប្រភពបន្តទៀតថា ទីតាំងនេះសំបូរទៅដោយក្រុមញៀនល្បែង ចេញចូលហូរហែរ មិនថាយប់ឬក៏ថ្ងៃនោះទេ? ។
ដូចនេះប្រជាពលរដ្ឋនិងសង្ឃឹមថា លោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ដើម្បីរួមចំណែកក្នុងសង្គមទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន របស់ខ្លួន និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា លួច-ឆក់-ប្លន់ គាស់ផ្ទះ និងអំពើហឹង្សារក្នុងគ្រួសារផងដែរ។
ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់តាមអនឡាញនេះបានបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តើលោក កៀង ល័ក្ស និង លោក យិន សាន ត្រូវបង្ក្រាប ឬ ទុក បណ្តែតបណ្តោយឱ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត? ដោយមិនខ្វល់ពីសុខទុក្ខនិងសុខវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែលមានរយៈពេល ២១នាទី បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូ លីសរាជធានី ខេត្ត អធិការប៉ូ លីសស្រុក ខណ្ឌ និងមេប៉ុស្តិ៍នៅតាមភូមិ ឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូប ហាងគុយទាវ ហាងកាហ្វេផ្សេងៗ និង ល្បែងនៅតាមមូលដ្ឋានឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!