ថ្ងៃសៅរ៍ទី៤ខែកុម្ភះឆ្នាំ២០២៣
ភ្នំពេញ៖ពលរដ្ឋលើកឡើងថា៖ពិតជាខ្លាំងមែនទីតាំងល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនអាជ្ញាធរមូលដ្ឋាននៅតែធ្វើមិនដឹកមិនឮសម្ងំស្ងៀម ជាក់ស្តែងទីតាំងល្បែងសុីសងរួមមាន៖
១.នៅផ្សារបឹងត្របែក ផ្លាហ្សា ជាន់ទី៤ ភ្ញៀវកំពង់លេងល្បែងសុីសងគ្រប់ប្រភេទ ជារៀងរាល់ថ្ងៃយប់។
២.ទីតាំងល្បែងសុីសងចូលតាមក្លឹនបាល់ទះ ដែលនៅតាមបណ្តាយផ្លូវ៤៧៤ មានភ្ញៀវមកលេងមានម៉ូតូនឹងរថយន្តសេរីទំនើបៗមកលេងកុះករជារៀងរាល់ថ្ងៃ។
៣.ទីតាំងជាប់ផ្សារទំនើប ភ្នំពេញឆាយា ទុលមុខការ៉ាសសាំងptt តាមបណ្តោយផ្លូវលេខ៤៧៤នេះផងដែរ។
ទីតាំងទាំងនេះទោះមានបណ្ដាញសារព័ត៌មានជាច្រើនធ្វើការផ្សព្វផ្សាយយ៉ាងណាក៏ដោយក៏អាជ្ញាធរមានសមត្ថកិច្ចនៅតែធ្វើមិនដឹងមិនឮបណ្តោយអោយទីតាំងខាងលើនៅតែផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង បទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពនោះទេ ខណៈទីតាំងខាងលើនៅបើកលេងយ៉ាងគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋបន្តថា៖ពាក់ព័ន្ធនឹងល្បែងសុីសងខាងលើនេះ តើលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មានចំណាត់ការយ៉ាងណាដែរ.? ឬក៏ទុកគ្រាន់បានជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ ឬមួយយ៉ាងណា.? បានជាបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែង។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក យិន សាន អធិការខណ្ឌចំការមន ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។
ពលរដ្ឋនៅខណ្ឌចំការមន សូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមេត្តាចាត់វិធានការទៅលើទីតាំងខាងលើនេះផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!