ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

គណៈកម្មការកិច្ចការពារកុមារខេត្តផ្សព្វផ្សាយផែនការរយៈពេល៣ឆ្នាំ (២០២៣-២០២៥)

គណៈកម្មការកិច្ចការពារកុមារខេត្តផ្សព្វផ្សាយផែនការរយៈពេល៣ឆ្នាំ (២០២៣-២០២៥)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការកិច្ចការពារកុមារខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការកិច្ចការពារកុមារខេត្តរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ជូនដល់មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន​កុសនីអភិបាលរងខេត្តកណ្តាលនិងជាប្រធាន​ក្រុមការងារកិច្ចការពារកុមារខេត្តដោយបានការអញ្ជេីញចូលរួមពីលោកជំទាវនួននារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសនៃក្រុមការងារកិច្ចការពារកុមារខេត្ត ។

ថ្លែងក្នុងមតិបើកកិច្ចប្រជុំលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តកណ្ដាល មានប្រសាសន៍ថា៖ កុមារជាទំពាំងស្នងឬស្សី ជាអ្នកស្នងការងារកសាង និងការពារប្រទេសជាតិនៅពេលអនាគត ការវិនិយោគលើកុមារ គឺជាការវិនិយោគសម្រាប់ខ្លួនយើង និងសម្រាប់មនុស្សជំនាន់ក្រោយ ដូច្នេះហើយបានជារាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកុមារ និងការអភិវឌ្ឍន៍កុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីប្រព័ន្ធកិច្ចការពារកុមារ លិខិតបទដ្ឋានគតិយុត្តិ សកម្មភាពនានា ដើម្បីលើកស្ទួយកម្ពស់សិទ្ធិកុមារ ព្រមទាំងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ចំពោះកុមារ ដើម្បីកសាងធនធានកុមារអោយក្លាយជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិនាពេលអនាគត ។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលបានកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផ្ទេរមុខងាររដ្ឋបាលថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅមូលដ្ឋានពិសេសកុមាររងគ្រោះ និងនាយរងគ្រោះ តាមរយៈអនុក្រឹត្យលេខ ១៨២,១៨៣,១៨៤ អ.ន.ក្រ.ប.ក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីរចនាសម្ព័ន្ធរដ្ឋបាល ក្រុងស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ៣៤ អ.ន.ក្រ.ប.ក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការគ្រប់គ្រងមុខងារ គ្រប់គ្រងថែទាំកុមារ របស់រដ្ឋទៅរដ្ឋបាលរាជធានី ខេត្ត ការគ្រប់គ្រងមុខងារត្រួតពិនិត្យមណ្ឌលថែទាំ របស់អង្គការមិនមែនរដ្ឋាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ដើម្បីថ្នាក់មូលដ្ឋានមានអំណាចពេញលេញក្នុងការផ្ដល់សេវាបានរហ័សទាន់ពេល និងប្រកបដោយគណនេយ្យភាពចំពោះរដ្ឋបាល និងក្រុមប្រឹក្សារបស់ខ្លួន។

លោកជំទាវ ហ៊ុន កុសនី អភិបាបានបន្តទៀតថា៖ ផែនការកិច្ចការពារកុមារខេត្តកណ្ដាល គឺជាគោលដៅគ្រឹះមួយយ៉ាងសំខាន់ក្នុងការរៀបចំ និងប្រមូលផ្ដុំស្ថាប័នពាក់ព័ន្ធ កំណត់សកម្មភាពអនុវត្តផែនការកិច្ចការពារកុមារ និងអភិវឌ្ឍន៍កុមារ ពិសេសជួយដល់កុមាររងគ្រោះក្នុងខេត្ត ឱ្យទទួលបានសិទ្ធិមូលដ្ឋានទាំងបួនរបស់ពួកគេ ហើយខេត្តកណ្ដាលគឺជាខេត្តគោលដៅទាំង០៥ទូទាំងប្រទេស ដែលគាំទ្រដោយអង្គការយូនីសេហ្វ លើការងារបង្រួបបង្រួមគ្រួសារពោលគឺ ការងារសមាហរណកម្មកុមារ ៣០% ចេញពីមណ្ឌលថែទាំទៅសហគមន៍វិញ ហើយក៏ជាខេត្តមួយមានស្នាដៃឈានមុខគេ នឹងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!