ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅស្រុកកោះធំ

ពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅស្រុកកោះធំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅសាលាស្រុកកោះធំ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល
បានជំរុញដល់រដ្ឋបាលស្រុកត្រូវខិតខំធ្វើឲ្យកម្មវិធីគណនេយ្យសង្គមដំណើរបានល្អ ទទួលបានចំណាត់ថ្នាក់ដូចសេវាសង្គម ដែល ខេត្តកណ្តាលយើងទើបតែទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ជាងនេះទៅទៀតរដ្ឋបាលស្រុក ត្រូវបើកវគ្គបណ្ដុះបណ្ដាលអំពីគណនេយ្យភាពសង្គម ជូនដល់មន្ត្រីទាំងអស់ឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពឲ្យពួកគាត់អនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបានបញ្ចាក់ថា ការ​ប្រើប្រាស់​គណនេយ្យ​ភាព​សង្គម​អាច​បង្កើន​ប្រសិទ្ធភាព​សង្គម​របស់​យើង​​ធ្វើ​ឲ្យ​​សេវា សាធារណៈ​​បម្រើ​ដល់​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ ​និង​បង្កើន​ការ​ផ្ដល់​ភាព​អង់អាច​​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បាន​ផង​ដែរ ។

ឯកឧត្តមបានបញ្ជាក់បន្តថា គណនេយ្យភាពសង្គម គឺជាកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងដើម្បីផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបន្ថែមថា គណនេយ្យភាពសង្គមបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋានផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!