ខេត្តកណ្ដាល៖ ព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល។ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែមករា។
លើកទិសដៅការងារប្រចាំខែកុម្ភៈឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការការពារផ្សេងៗ ជាពិសេសបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ.១៩។
វត្តមានអញ្ជើញចូលរួមមានលោក លោកស្រី មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ និងសមាជិកជាច្រើនរូបទៀត។