ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មេទាហានមានអំណាចនៅក្នុងខេត្តព្រៃវែងម្នាក់ សាងសង់លំនៅឋានរំលោភលើដៃព្រែក អាជ្ញាធរនិងជំនាញ ឆ្លើយមិនដឹងទៅវិញ ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង…

មេទាហានមានអំណាចនៅក្នុងខេត្តព្រៃវែងម្នាក់ សាងសង់លំនៅឋានរំលោភលើដៃព្រែក អាជ្ញាធរនិងជំនាញ ឆ្លើយមិនដឹងទៅវិញ ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋក៏ដូចជាមហាជនដែលធ្វើដំណើរឆ្លងកាត់ស្ពានកំពុងខ្សាច់ ពួកគាត់បានទំនាក់ទំនងមកអង្គភាពសារព័ត៌មាន ជួយចុះផ្សាយ ដើម្បីឲ្យជ្រាបទៅ​ដល់ស្ថាប័ន​ក្រសួងពា​ក់ព័ន្ធថ្នាក់​ជាតិ និងប្រមុខរាជរដ្ឋាភិ​បាលជួយចុះត្រួត​ពិនិត្យ លើសកម្មភាពរបស់បុគ្គលមានអំណាច ដែលកំពុងសា​ងងសង់លំនៅឋាន លូយចូលមាត់ព្រែក អោ​យបានទាន់ពេលវេលាផង ។ ព្រោះនៅតំបន់មាត់ព្រែក ដែលជាកន្លែងពួក​គាត់ធ្លាប់អា​ស្រយ័ផល នេសាទដាក់ម៉ងនិងសន្ទូច ជារបរប្រ​ចាំថ្ងៃដើម្បីបា​នកម្រៃខ្លះៗដោះ​ស្រាយក្នុងកម្រិត ជីវភាពក្នុងគ្រួសារ សម្រាប់ចិញ្ចឹមជីវិត​របស់​ពួកគាត់ ។

ព្រោះយើងដឹងហើយថា ទន្លេរ ស្ទឹង បឹង ព្រែក សមុទ្រ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមាននរណាម្នាក់កាន់កាប់ សាងសង់ អាស្រ័យផលបានឡើយ។ ដោយឡែកលោកមេទាហានដែលមានអំណាចម្នាក់នៅក្នុងខេត្តព្រៃវែងបែរជាហ៊ានសាងសង់លំនៅឋានធ្វើព្រងើយ រំលោភបំពាន លើដៃព្រែកហាក់បីដូចជាមើលស្រាលច្បាប់ទម្លាប់ ប៉ុន្តែអស់លោកអាជ្ញាធរហាក់មិនអើពើ ហាមឃាត់ ឬទប់ស្កាត់ទាល់តែសោះ។

ជាក់ស្តែងលំនៅឋានដែលលោកមេទាហានកំពុងតែសាងសង់រាល់ថ្ងៃនេះនៅចំណុចស្ពានកំពង់ខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

តាបប្រភពបានបង្ហើបឱ្យដឹងថា លំនៅឋានដែលកំពុងធ្វើសាងសង់នេះ ជារបស់មេទាហានឈ្មោះ មឿន សាម៉ន (ហៅ ខា) រស់នៅក្នុងខេត្តព្រៃវែងតែម្តង។ ការសាងសង់នេះយូរមកហើយ កន្លងមកចាប់ផ្តើមសាងសង់ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរ និងជំនាញ មានការផ្ទុះសារាយម្តងរួចមកហើយ ហើយគេបានឃើញផ្អាកសកម្មភាពម្តង។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលោកមេទាហានរូបនោះបានបញ្ជារឱ្យជាងធ្វើការសាងសង់បន្តទៀត ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទង្វើរខាងលើរបស់លោកមេទាហានឈ្មោះមឿន សាម៉ន(ហៅ ខា) នេះជាអ្នកចេះច្បាប់ប៉ុន្តែបែរជាមិនគោរពច្បាប់ ហើយយកច្បាប់មកជាន់ពន្លិចទៅវិញក៏ព្រោះតែ មេទាហានឈ្មោះ មឿន សាម៉ន(ហៅ ខា)នេះបានសាងសង់លំនៅឋានរំលោភបំពានដៃព្រែក ដែលជាសម្បត្តិធនធាន ធម្មជាតិរបស់រដ្ឋទៅវិញ។

ប្រភពពីប្រជាពលរដ្ឋបង្ហើបបន្តទៀតថាឈ្មោះ មឿន សាម៉ន (ហៅ ខា)នេះ តែងតែប្រើអំណាចរំលោភបំពានយកដីរបស់រដ្ឋ ជាក់ស្តែងដូចជាការសាងសង់លំនៅឋានលើដៃព្រែកនេះជាដើម ហើយយកលេសថា សាងសង់ធ្វើស្នាក់ការយាម២៤ម៉ោងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់  ហើយសំណង់នេះនៅមិនឆ្ងាយពីសាលាស្រុកពោធិរៀងនោះទេ ហើយនៅលើផ្លូវដែលធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តព្រៃវែងថែមទៀតផង។

ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថាតើការសាងសង់ស្នាក់ការយាមកាមរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ម៉េចក៏លោក មឿន សាម៉ន(ហៅ ខា) មិនសុំច្បាប់ទម្លាប់ត្រឹមត្រូវ បែរជាមកសាងសង់រំលោភបំពានមិនឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធដឹងទៅវិញ។ ទង្វើររបស់លោកនាយទាហានឈ្មោះ មឿន សាម៉ន (ហៅខា)ធ្វើបែបនេះទើបប្រជាពលរដ្ឋ ដាក់ការសង្ស័យថាលោក ប្រើអំណាចរំលោភបំពានយកដៃព្រែកដែលជាកន្លែងហាមឃាត់ និងជាសម្បត្តិធនធាន ធម្មជាតិ ពលរដ្ឋ ខ្លាចក្រែងលោកនាយទាហានមិនសាងសង់ធ្វើស្នាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋបែរជាយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះ។ ពលរដ្ឋ ធ្វើការសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ចុះពិនិត្យ និងទប់ស្កាត់ទង្វើររបស់លោកមឿន សាម៉ន (ហៅ ខា)នេះផងទាន។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងលើនេះដែរនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកយកព័ព៌មានយើងបានទូរស័ព្ទទៅលោក ពូរ័ត្ន មេឃុំព្រៃកន្លោង បាននិយាយឱ្យដឹងថាលោកមិនបានដឹងរឿងនេះដែរ ព្រោះការសាងសង់លំនៅឋាននេះគេមិនបានប្រាប់គាត់ឲ្យដឹងនោះទេ ពេលគាត់ធ្វើដំណើរតាមផ្លូវក៏ឃើញបានចុះទៅសួរនាំ ទើបដឹងថាមានមេទាហានម្នាក់នៅខេត្តព្រៃវែងឈ្មោះ មឿន សាម៉ន (ហៅ ខា) គាត់ថាធ្វើកន្លែងស្នាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ មានទាហាន ប៉ូលីស មកយាមកាមរក្សាសន្តិសុខជូនពលរដ្ឋ។

លោកមេឃុំបានបន្តទៀតថា បើលោក មឿន សាម៉ន(ហៅ ខា)ធ្វើស្នាក់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មែនលោកមានការសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែបើលោកមឿន សាម៉ន ធ្វើលំនៅឋាននោះលោកមិនអនុញ្ញាតិ ឬចុះហត្ថលេខាឡើយ។

ចំណែកឯលោក ឃុត សុគឿន ប្រធានមន្ទីរធនធានទឹកខេត្តលោកថា មិនបានដឹងរឿងក្នុងការសាងសង់សំណង់លំនៅឋាននៅដៃព្រែកនោះដែរ។ លោកបានបន្តទៀតថាបើមានការសាងសង់សំណង់លំនៅឋាននៅក្នុងដៃព្រែកមែននោះមិនជាប់ពាក់ព័ន្ធនិងជំនាញលោកនោះឡើយ សុំសួរទៅខាងសូរិយោដីនិងអាជ្ញាធរឃុំ/ស្រុក ទៅទើបបានដឹងច្បាស់!ខ្ញុំនឹងឱ្យកម្លាំងខ្ញុំចុះទៅពិនិត្យមើល សូមអរគុណដែលបងបានទំនាក់ទំនងមកសួរខ្ញុំមុន។

ជាមួយគ្នានេះដែរ លោក យស់ ស៊ីណាត អភិបាលស្រុកពោធិរៀង បាននិយាយឱ្យដឹងថាលោកមិនបានដឹង និងជ្រាបរឿង គេសាងសង់លំនៅឋាន នៅដៃព្រែកនេះទេ! ហើយក៏មិនបានឃើញដែរ តែមានគេរាយការណ៍មកខ្ញុំឥឡូវខ្ញុំឱ្យមេឃុំចុះទៅពិនិត្យមើលហើយ។

ចំណែកឯលោក អេង ផេងអាន ប្រធានមន្ទីរសូរយោដីខេត្តព្រៃវែង ភ្នាក់ងារយើងបានទំនាក់ទំនងតាមប្រព័ន្ធលេខទូរសព្ទ ០៩៧៤៧៤៧១៤៧ ចូលតែមិនមានទទួល។

ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរនិងជំនាញពាក់ព័ន្ធបានឆ្លើយថាមិនដឹងនោះគឺជាលេះដោះសារឲ្យរួចតែពីមាត់ ព្រោះការសាងសង់លំនៅឋាននេះមិនមែនសាងសង់តែមួយថ្ងៃឬពីរថ្ងៃនោះទេហើយក៏មិនម៉ែនសាងសង់នៅកណ្ដាលព្រៃស្ងាត់ដែលមិនអាចមើលមិនឃើញនោះដែរ ចំណុចត្រង់នេះហើយដែលពួកគាត់ដាក់ការសង្ស័យថាអាជ្ញាធរនិងជំនាញពាក់ព័ន្ធបានឃុបឃិតគ្នាជាប្រព័ន្ធ។

សូមបញ្ជាក់ថាបើយោងតាមលិខិតលេខ ៥២០ ដនស / នក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ចុះ​ហត្ថលេខាដោ​យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដីនគរុប​នីយកម្មនិ​ងសំណង់ បានជំរាបជូនអភិបាលនៃគណះអភិបាល រាជធានី ខេត្តក្រុង ដោយក្រសួងរៀបចំ​ដែនដីន​គរូបនី​យកម្មនិងសំណង់មិនអនុញ្ញាតឲ្យការដ្ឋានសំណង់ចាប់ផ្តើមដំណើរការសាងសង់ ឬរុះរើដោ​យគ្មានប្លង់​ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំ​សំណង់ ដែលទទួ​លបានការ​យល់ព្រមពី​អាជ្ញាធរមាន​សមត្ថកិច្ចឡើយ។

ពាក់ព័ន្ធនឹងការលើកឡើងពីប្រជាពលរដ្ឋខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសុំការបកស្រាយពីមេទាហានឈ្មោះ មឿន សាម៉ន (ហៅ ខា) បានទេ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អង្គភាពសារព័ត៌មា​នយើងចុះផ្សាយខាងលើនេះ​គ្មានគោលបំណង​អ្វីក្រៅពីរនាំពាក្យសម្ដីរបស់ប្រជាពលរដ្ឋដែលគាត់បានលើកឡើងពាក់ព័ន្ធនឹងការសាងសង់លំនៅឋាននូវជាប់ដៃព្រែកខាងលើនេះជូនទៅរដ្ឋា​ភិបាល និងសេចក្តីរាយការណ៍ជូនថ្នា​ក់ដឹកនាំខាងលើៗ លោកបានជ្រាបជា​ព័ត៌មានពីមន្ត្រីថ្នាក់​ក្រោមដើម្បីឱ្យមា​នភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀប​អ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌​មានយើង​ខ្ញុំសូមស្វាគមន៍រា​លល់ការបកស្រាយពីអាជ្ញាធរនិងជំនាញពាក់​ពន្ធ័និងសាមី​ខ្លួនជានិច្ចរាង​រាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!