ខេត្តរតនគិរី៖កាលពីថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2023
មន្ទីរសង្គមកិច្ចខេត្តរតនគិរី បានបើកកិច្ចប្រជុំបូកសរុបការងារឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ។
លោកហ៑ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរី បានឱ្យដឹងថាកិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលពីវឌ្ឍនភាពបញ្ហានិងដំណោះស្រាយនិងពង្រឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំព្រមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងគ្រោះអំឡុងពេលប្រយុទ្ធហ្នឹងជម្ងឺកូវីត19 និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និងរងសម្ពាធអតិផរណា។
កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពនិងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ19 ដល់ក្រុមជនងាយរងគ្រោះក្នុងខេត្តរតនគិរី
លោកបញ្ជាក់ថាទន្ទឹមនិងការសម្រេចបាន
នូវវឌ្ឍនភាពគូជាទីមោទនៈនេះក៏នៅមានកិច្ចការនិងបញ្ហាប្រឈមមួយចំនួនដែលត្រូវផ្ដោតយកការទុកដាក់តាមរយៈការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យនិងការទប់ស្កាត់ភាពមិនប្រក្រតីរបស់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ឃុំសង្កាត់មួយចំនួនតូចជាពិសេសបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីជៀសវាងការថ្នាំងថ្នាក់និងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋនិងការចូលរួមអនុវត្តកម្មវិធីពីដែលបាននឹងកំពុងដាក់ឱ្យអនុវត្តន៍
លោក សានផារ៉ន ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃមូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថាដើម្បីឆ្លើយតបហ្នឹងគាំទ្រកម្មវិធីជំនួយសង្គមដែលក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាកំពុងអនុវត្តនិងត្រៀមខ្លួនទទួលយកកម្មវិធីជំនួយថ្មីបន្តទៀតនាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឱ្យមន្ទីរសង្គមកិច្ចរាជធានីខេត្តទាំងអស់ត្រូវរៀបចំឲ្យមានកិច្ចប្រជុំនេះឡើងដើម្បីរកបញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់កែលម្អការអនុវត្តកម្មវិធីឱ្យបានល្អប្រសើរថែមទៀតនៅឆ្នាំ 2023។