ខេត្តកណ្ដាល៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ នៅខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលលេខ៧០ និងលោកស្រី សាយ សោភា បានឧបត្ថម្ភថវិកា ចំនួន៥០,០០០ដុល្លារ ដល់សាខាកាកបាទក្រហមខេត្តកណ្ដាល។
ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លោកបានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរពីសន្តានចិត្តសប្បុរសធម៌ជូនចំពោះលោកឧត្តមសេនីយ៍ទោ និងលោកស្រី ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តមានលទ្ធភាព ក្នុងការចូលរួមឆ្លើយតបជូនដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តឲ្យបានទាន់ពេលវេលា។
លោកប្រធានបានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះលោក លោកស្រីជាសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក គង់ សោភ័ណ្ឌ សន្យាថានឹងនាំយកអំណោយមនុស្សធម៌នេះទៅធ្វេីសកម្មភាព ឲ្យចំគោលដៅនៃការងារមនុស្សធម៌តាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕