ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ងួន សុីមអាន សមាជិករដ្ឋសភា មណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ក្រសួងព័ត៌មាន ។
បន្ទាប់ពី លោក សុខ ឃន់ ជំទប់ទី១ ឃុំមហាខ្ញូង ធ្វើរបាយការណ៍ជម្រាបជូនពីសភាពការណ៍រួមនៅទូទាំងឃុំ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ការងារផ្តល់សេវាសាធារណៈ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋរួចមក។
ឯកឧត្តម លី វ៉ាន់ហុង ប្រតុភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំមហាខ្ញូង ស្រុកកោះសូទិន មានប្រសាសន៍ជម្រាបជូនថា អគារបំពេញការងារថ្មីរបស់ឃុំមហាខ្ញូង ដែលនឹងកើតចេញជារូបរាងនាពេលខាងមុខនេះ ជាអំណោយរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ រួមជាមួយនិងការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ហើយសមិទ្ធិផលនេះ នឹងទុកជាកន្លែងបំពេញកិច្ចការងារ ពិសេសធ្វើអោយមន្ត្រីឃុំ កាន់តែសកម្មក្នុងការងារបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត ។
ឯកឧត្ដមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សំដែងនូវការវាយតំលៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាមន្រ្តី និងថ្នាក់ដឹកនាំទូទាំងឃុំមហាខ្ញូង ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អប្រសើរ និងបានជម្រុញលើកទឹកចិត្តអោយបន្តប្រឹងប្រែងបំពេញការងារ ជូនប្រជាជន បានតែល្អ និងរួមគ្នាអភិវឌ្ឍន៍ មូលដ្ឋានភូមិ ឃុំ កាន់តែរីកចំរើន ហើយអ្វីដែលសំខាន់គឺភូមិ ឃុំ មានសុវត្ថិភាព ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមចងចាំនូវអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីគោលការណ៍អាត់ ៣ + ១ គឺមេឃុំ ស្មៀន មេប៉ុស្ដ៍នគរបាល + ប្រធានមណ្ឌលសុខភាព ដែលជាអ្នកមានតូនាទីសំខាន់ដើម្បីទទួលបានការគាំទ្រ គោរពស្រលាញ់ និងផ្តល់ការជឿទុកចិត្តពី ប្រជាពលរដ្ឋ។ ក្រៅពីនេះ សូមរក្សាសាមគ្គីផ្ទៃក្នុង ហើយដើម្បីឲ្យមានសាមគ្គីភាព គឺត្រូវមានតម្លាភាព និងយុត្តិធម៌ក្នុងអង្គភាព។
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់នូវថវិកា ១ លានរៀលដល់ស្រុកកោះសូទិន ឃុំ មហាខ្ញូង ៥០ មុឺន នគរបាល អាវុធហត្ថ និងយោធាស្រុក សរុប ៦០ មុឺនរៀល បងប្អូនប្រជាពលរដ្ឋចូលរួម ម្នាក់ៗ ១ មុឺនរៀល ។
គួរបញ្ជាក់ដែរថា អគារថ្មីដែលត្រូវធ្វើការសាងសង់ នាឱកាសនេះ គ្រោងចំណាយថវិកាប្រមាណជាង ៥ មុឺន ដុល្លារ ដែលរួមមាន អគារប្រជុំទំហំ 7 មx 16 ម សង់ពី បេតុងអាមេ មាន កម្ពស់មួយជាន់ប្រក់ដំបូលក្បឿងជ័រ ។ ក្នុងនោះក៏មានបន្ទប់ទឹក ២ ទំហំ 7 ម x 4 ម មានកំពស់ផ្ទាល់ដី ប្រក់ដំបូលក្បឿងជីរ ធ្វើពីបេតុងអាមេ។ មានរបងព័ទ្ធជុំវិញ និងជញ្ជាំងទប់ដីកម្ពស់ 2 ម ដោយមានធ្នឹមទប់ គម្លាត 3.00m ប្រវែង 24 ម នឹងបន្ថែម 6 ម ទៀត។
តាមផែនការសំណង់អគារថ្មីនេះ គ្រោងហើយរួចរាល់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ ។
នាក្នុងឱកាសនេះដែរ អាជ្ញាធរដែនដី មន្រ្តី ថ្នាក់នាំ ទូទាំងឃុំ មហាខ្ញូង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏ដូចជា ឯកឧត្តម លី វ៉ាន់ហុង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានចូលរួមថវិកាផ្ទាល់ខ្លួន ក្នុងការសាង់សង់អគារថ្មីមួយ សម្រាប់ទុកជាកន្លែងអោយមន្រ្តីបំពេញការងារបំរើប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ ឆាប់រហ័ស និងប្រសិទ្ធិភាពខ្ពស់ ៕