ទាន់ហេតុការណ៍
បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន=>ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់...=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!=>ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤=>លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា=>ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន =>កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...
0

សហភាពសហព័ន្ធសារព័ត៌មានកម្ពុជានិងសមាគមសារព័ត៌មានទាំង១៣ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នាដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា

សហភាពសហព័ន្ធសារព័ត៌មានកម្ពុជានិងសមាគមសារព័ត៌មានទាំង១៣ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នាដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានទាំង១៣ទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសអំពីការឯកភាពជាឯកច្ឆ័ន្ទ ក្នុងចងសម្ព័ន្ធភាពជាមួយគ្នា ចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។

ថ្នាក់ដឹកនាំជាតំណាងសមាគមសារព័ត៌មានទាំង១៤ ក៏បានចុះ «អនុស្សារណៈយោគយល់គ្នា» សម្រាប់ជាមូលដ្ឋានត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។

សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានគូសបញ្ជាក់ថា «គំនិតផ្ដួចផ្ដើមឱ្យមាន សម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ នេះគឺជាទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ដែលសមាគមសារព័ត៌មាន ចំនួន១៤ បានខិតខំប្រឹងប្រែងរហូតអាច រួមគ្នាជាធ្លុងមួយ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នាបង្កើតបានជាសម្ព័ន្ធភាពដ៏ធំ មានចក្ខុវិស័យ និងសកម្មភាពការងារច្បាស់លាស់»។
លោកមានជំនឿថា សម្ព័ន្ធភាពនេះប្រាកដជាអាចរួមគ្នាធ្វើការងារបានច្រើនបន្ថែមទៀតសម្រាប់សង្គមជាតិ។

បន្ទាប់ពីការចុះ អនុស្សារណៈនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នឹងស្នើសុំកម្មវិធីចូលជួបសម្តែងការគួរសម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ដឹកនាំបន្ថែម។ ជាមួយគ្នានេះដែរ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានអះអាងថា ខ្លួននៅបើកចំហទទួលស្វាគមន៍សមាគម សារព័ត៌មាននានាបន្តទៀត មកចូលរួមសកម្មភាពការងារក្នុង «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!