ចេញផ្សាយថ្ងៃទី០១ខែ០៣ឆ្នាំ២០២៣
ខេត្តស្វាយរៀង៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះស្រែនឹងឃុំដូង ស្រុករមាហែក ខេត្តស្វាយរៀង បានប្រាប់អោយអង្គភាពយើងខ្ញុំដឹងថា មានទីតាំងឆ្នោតឡូតូគ្មានស្លាកយីហោនឹងបង្កប់ល្បែងសុីសងមាន់ជល់អនឡាញតាមកញ្ចក់លេបថប កំពង់បើកលេងយ៉ាងសប្បាយ អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានសម្ងំស្ងៀមមិនបង្រាប់។
ជាក់ស្តែងទីតាំងដែលនៅតាមបណ្តោយផ្លូវឆ្ពោះទៅច្រកព្រុំដែនកម្ពុជា វៀតណាម ដូង រួមមាន៖
១.ទីតាំងក្បែផ្លូវជាតិលេខ១៣កែងផ្លូវ៣២៤។
២.ទីតាំងជាប់ផ្លូវ៣២៤កែងផ្លូវ៣២៥។
៣.ទីតាំងផ្លូវ៣២៥ ទុលមុខមណ្ឌលសុខភាពដូង។
គួររំលឹកថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង បទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពចំពោះអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានអ្វីបន្តិចឡើយគឺផ្គើន ខណៈទីតាំងល្បែងសុីសងខាងលើនៅបើកលេងបានយ៉ាងរលូនដដែល។
ពលរដ្ឋបន្តទៀតថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនឹងលោក សំ សំអុល អធិការស្រុករមសហែក មេត្តាចាត់មន្ត្រីជំនាញក្រោមឲ្យវ៉ាតឱ្យចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!