នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣
កម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ផ្ទះកោសជប់ម៉ាស្សា ផ្លូវ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ពាក់ពន្ធ័ករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។
ជនសង្ស័យ ឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក និងពាក់សក្ក័ ថ្នាក់អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី០១ដេីម ម៉ាកK៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង០១ ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-2940 ធ្វើសកម្មភាព ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំ ឯកសណ្ឋានកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕