កណ្តាល៖ថ្ងៃពុធ៩រោចខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៣
ខ្ញុំបាទ គ្រង រដ្ឋា ចាងហ្វាង គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ព្រមទាំងសមាជិកសមាជិកាក្នុងអង្គភាព
www.rathaaphiwatnews.com សូមសម្តែងនូវសេចក្តីអបអរសាទរ និងគោរពជូនពរជូន ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ុន សុខា ដែលត្រូវបាន តម្លើងឋានន្តរស័ក្តិ ជា «ឧត្តមសេនីយ៍ទោ»
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសំដែង នូវអំណរសាទរ និងកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន សុខា ក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ុន សុខា ដែលត្រូវបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ ប្រមុខរដ្ឋស្តីទី តម្លើងឋានន្តរស័ក្តិ ជា «ឧត្តមសេនីយ៍ទោ» ។
ក្នុងឱកាសដ៏ វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំ សព្ទសាធុការពរជ័យជូន ចំពោះ ឯកឧត្តម បណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀង ឃ្លាតឡើយ៕