ចេញផ្សាយថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២៣
ព្រៃវែង៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រូង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរខេត្តព្រៃវែង បានអោយអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ ដឹងថា នៅក្នុងភូមិឃុំគាត់មានបើកសៃវៀនបញ្ជល់មាន់អាបោះងនឹងមាន់ជល់អនឡាញ ដែលគេស្គាល់ថាឈ្មោះរ៉ាជាម្ចាស់នៅល្បែងទាំងពីរយ៉ាងនេះ ហើយមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យនិបទុបស្កាត់ឡើយ។
ពលរដ្ឋបន្តទៀតថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរនឹងលោក អ៊ុង ផាន អធិការមេត្តាចាត់មន្ត្រីជំនាញក្រោមឲ្យវ៉ាតឱ្យចុះ ពិនិត្យ មើលទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!