ខេត្តមណ្ឌលគីរី៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ជាក់ស្តែងដីព្រៃរបស់រដ្ឋ រាប់រយហិកតា ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសរំលំរដើមឈើធំៗនឹងជីក៏កាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះហេតុអ្វីពូកអស់លោកអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ មិនដឹង.? ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសរំលំរដើមឈើធំៗនឹងជីក៏កាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះយូរដែរហើយ តែអាជ្ញាធរមូលដ្ឋានហាក់ដូចជាស្ងាត់ជ្រាបគ្មានអ្វីរំខានសូម្បីបន្តិចសោះ ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសរំលំដើមឈើធំៗនឹងជីកក៏កាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា នៅចំណុច ភូមិពូលេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់។.
លោក សៀកមុន្នី អភិបាលស្រុកអូររាំងនាព្រឹកថ្ងៃទី ១៧ មិនា ឆ្នាំ២០២៣ នេះ បានបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱ វាទចុះពិនិត្យជាក់ស្ដែងវែករកមុខអ្នកថ្លើមធំហ៊ានឈូសឆាយដីព្រៃនោះ ។
លោកថា កន្លងទៅលោកក៍ធ្លាប់បានទទួលព័ត៌មានខ្លះៗដែរពីប្រជាពលរដ្ឋប្រាប់ថា មានគ្រឿងចក្រចូលទៅភូមិខាងលើហើយលោក ក៍បានបញ្ជាឲ្យមេភូមិ-មេឃុំចុះពិនិត្យមើលក្រែងមានបទល្មើសកាប់រានដីព្រៃ ឬឈួសឆាយត្រូវហាមដាច់ ខាតមិនឲ្យកើត មាននូវការទន្ទ្រានកាន់កាប់ដីឡើយ ។ តែទីបំផុតករណីបែបនេះនៅតែកើតឡើងដដែល។
បើទោះជាដូចច្នេះក៏ដោយការលើកក្បួនទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចខាងលើកាលពីព្រឹកមិញនេះ សមត្ថ កិច្ចមិនទទួលបានលទ្ធផលអ្វីឡើយក្រៅតែពីការគ្រប់ គ្រងបានត្រឹមតែដានជើងខ្លា និងអាចម៍ខ្លាតែប៉ុណ្ណោះ។ ពោលគឺអេស្ការទាំង២គ្រឿងត្រូវបានគេជម្លៀសចេញ និងគ្មានជនល្មើសណាម្នាក់ត្រូវបានឃាត់ខ្លួនឡើយ ក្រៅ តែពីគល់ឈើ ដើមឈើដួលដេកនិងរោងតែប៉ុណ្ណោះ ដែលត្រូវបានគេរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតទៅទៀត។.
យ៉ាងណាក៍ដោយ ប្រជាពលរដ្ឋស្រុកអូររាំងខេត្តមណ្ឌលគិរី រង់ចាំមើលតទៅទៀត ថាតើទីបំផុតករណីនេះពួកឧក្រិដ្ធជនព្រៃឈើ ឬសមត្ថកិច្ចជាអ្នក ទទួលជ័យជំនះពិតប្រាកដនោះ៕(ទាំងនេះគឺជាការចុះផ្សាយរបស់អង្គភាពCNT ថ្ងៃទ១៨ខែមីនាឆ្នាំ២០២៣)