ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជិត៦០០នាក់..!

ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជិត៦០០នាក់..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖នារសៀល ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ នៅអគាររាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងឯកឧត្ដម អស់លោកដែលជាប្រធានសមាគមជាច្រើនរូបអញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា បានថ្លៃងថា នេះជាលើកទី២ នៃការរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម ដែលលើទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២ មានសិក្ខាកាមប្រមាណជិត ៤០០ នាក់ និងលើកទី២ នៅទៅ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣នេះ មានសិក្ខាកាមប្រមាណជិត ៦០០នាក់ ក្នុងនោះសិក្ខាកាមភាគច្រើនជាអ្នកសារព័ត៌មាន។
លោកបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើទី៥។

ក្នុងនោះដែរលោកបណ្ឌិតបានលើកឡើងថា វគ្គសិក្សា ជំនាញសរសេរកម្រិតខ្ពស់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការប្រកបអាជីព និងជាមូលដ្ឋានដ៏ប្រសើរលើមាគ៌ាវិស័យសារព័ត៌មាន ដែលប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជប់សិក្សាសិក្ខាកាមមានឱកាសប្រឡងប្រួតយកពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អ ៗប្រចាំឆ្នាំ២០២៣ ក្នុងវេទិកា ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមកំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិកាពីក្រសួងព័ត៌មាន។

បន្ទាប់ពីលោកបណ្ឌិត ហោគន្ធា ប្រធានសមាគមអានសេចក្តីរាយការណ៍រួចមក ឯកឧត្ដម យ៉ែម ណយ ទីព្រឹក្សាក្រសួងព័ត៌មាននិងប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានឡើងសំណេះសំណាល និងបានណែនាំអោយសិក្ខាកាមខិតខំគោរព ក្រមសីលធ៌នឹងវិជ្ជាជីវៈជាអ្នកសារព័ត៌មានអោយបានល្អប្រសើរ។

នាឱកាសបិទវគ្គបណ្ដុះបណ្ដាលនេះផងដែរ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិតកម្រិតខ្ពស់ មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សរសេរអត្ថបទនីមួយៗ ដេីម្បីជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់ ព្រោះទាំងនេះជាអាវគ្រោះ របស់អ្នកសារព័ត៌មាន ក្នុងនោះដែរឯកឧត្ដមបានយល់ស្រប ក្នុងវេទិកា ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមកំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិកាពីក្រសួងព័ត៌មាន ក្នុងនោះដែរ ឯកឧត្ដមបានប្រាប់អោយសមាគមត្រូវបើកកាប្រលងអោយបានបី
១.អត្ថធិប្បាយផ្នែកទូរទស្សន៍
២.ផ្នែកខាងវិទ្យុ
៣.ផ្នែកខាងសរសេរព័ត៌មាន។

បន្ទាប់មក ឯកឧត្ដម បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជិត៦០០នាក់ នឹងថតរួបរួមគ្នាទុក្ខជាអានុស្សាវរីយ៍ ក្នុងចុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!