ខេត្តបាត់ដំបង៖នាថ្ងៃអាទិត្យ ១៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
កម្មវិធីនេះបានរៀបដោយក្រុមការងារចុះមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្កើតកម្មវិធីប្រកួតដណ្ដើមពានរង្វាន់បាល់ទះ យុវជនឃុំជ្រៃ រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុប្រធានក្រុមការងារគណបក្សប្រជាជនស្រុកមោងឫស្សី និងជាប្រធានក្រុមការងារឃុំជ្រៃ។
កម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី រួមមាន៖
* លោក ពេជ្រ ម៉ាឡៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកមោងឫស្សី
* លោក ទេព ហន អភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី
* លោក សុខ បូរ៉ា ប្រធានលេខាធិការដ្ឋានក្រុមការងារឃុំជ្រៃ
* ឯកឧត្តម ខៀវ តុលា ប្រធានក្រុមការងារមេធាវីស្ម័គ្រចិត្តប្រចាំឃុំជ្រៃ
* លោក អេង សុគន្ធា អនុប្រធានលេខាធិការដ្ឋានក្រុមការងារឃុំជ្រៃ
* សមាជិកក្រុមការងារឃុំជ្រៃ ក្រុមប្រឹក្សាឃុំជ្រៃ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ក្នុងកម្មវិធីនេះក៏មានការចូលរួមពី លោក ប៉ែន ចំរ៉ុង សិល្បករប្រចាំឃុំជ្រៃ ដើម្បីញុំាងកម្មវិធីឱ្យកាន់តែសប្បាយ និងមានភាពអធិកអធម ។
កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាករតំណាងភូមិទាំងប្រាំបីនៅក្នុងឃុំជ្រៃ ដែលរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជ្រៃ ក្រោមក្រសែភ្នែកទស្សនិកជនទស្សនាផ្ទាល់ចំនួនប្រមាណជាង ៣,០០០ នាក់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ (Live) ពីគេហទំព័រ S.A TVHD ផងដែរ ។
ជាលទ្ធផលនៃការប្រកួតក្រុមកីឡាបានទទួលចំណាត់ថ្នាក់ជ័យលាភី ដូចខាងក្រោម៖
* ជ័យលាភីលេខ១ ទទួលបានទៅលើក្រុមកីឡាករជ្រៃជើង
* ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាករអង្ក្រង
* ជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាករម្រះព្រៅ។
សូមបញ្ជាក់ថា ឯកឧត្តម ជិន ម៉ាលីន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃ បានរៀបចំកម្មវិធីបើកការប្រកួតដណ្តើមពានរង្វាន់បាល់ទះ យុវជនឃុំជ្រៃ រដូវកាលទី១ ។
ការបង្កើតឱ្យមានកម្មវិធីកីឡាបាល់ទះនេះឡើង គឺក្នុងគោលបំណងឱ្យយុវជនយើងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ បញ្ជ្រៀតចូលឱ្យយុវជនយើងយល់ដឹង និងបង្កើនការលេងកីឡា ដោយក្នុងនោះក៏បង្ហាញឱ្យឃើញថាលេងកីឡាដើម្បី៖
* កីឡាដើម្បីសុខភាព
* កីឡាដើម្បីសង្គម និងការអភិវឌ្ឍន៍
* កីឡាដើម្បីមិត្តភាព
* កីឡាដើម្បីភាតរភាព
* កីឡាដើម្បីភូមិឃុំសុវត្តិភាព
* កីឡារស់ក្នុងសន្តិភាព៕