ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣
ខេត្តកណ្តាល៖បន្ទាប់ពីសម្តេចតេជោ បានប្រកាសអោយបិទ រាល់ល្បែងសុីសងទូរទាំងប្រទេសរួចមក ឃើញថាបានស្ងប់ស្ងាត់បានមួយរយះ តែពេលនេះបានបើកលេងវិញហើយ គ្រាន់តែប្តូរផ្លាស់ពីកញ្ចក់ទូរទស្សន៍មកលេងតាមកញ្ចក់ឡេបថបឬតាមទូរសព្ទដៃវិញម្តង។
បងប្អូនប្រជាពលរដ្ឋបានលើកជាសំនួរមួយថា៖ចុះហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបែជាមើលមិនឃើញយ៉ាងនេះឬចាត់ទុកប្រសាសន៍សម្តេចតេជោគ្មាននយ័ បានជាបណ្តែតបណ្តោយអោយទីតាំល្បែងខុសច្បាប់បើកលេងផ្គើនប្រសាសន៍សម្តេចបែបនេះ?។
ពលរដ្ឋបន្តទៀតថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងនឹងលោក រស់ ចន្ថា អធិការស្រុកស្អាងមេត្តាចាត់មន្ត្រីជំនាញក្រោមឲ្យវ៉ាតឱ្យចុះ ពិនិត្យ មើលទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។(នៅមានត)
«សូមបញ្ជាក់ថា ទីតាំងខាងលើអង្គភាពយើងខ្ញុំបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ ស្វាយប្រទាល តាមប្រពន្ធ័តេឡេក្រាមដែរតែលោកចូលមើលហើយមិនតប។»
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!