ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
កណ្តាល៖បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលពួកគាត់មិនពេញចិត្តនៅល្បែងសុីសងគ្រុនប្រភេទបានអោយអង្គភាពយើងដឹងថា នៅក្នុងស្រុកស្អាងមានទីតាំងឆ្នោតឡូតូជាច្រើនកន្លែងដែលគ្មាន ស្លាយីហោសំគាល់ច្បាស់លាស់និងបង្កប់ជាមួយនៅល្បែងសុីសងភ្នាល់ជល់មាន់អនឡាញតាមឡេបថបនឹងទូរសព្ទដៃ ហើយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះធ្វើការណែនាំឬបង្រាប់ឡើយ។
ប្រភពបន្តថា ជាក់ស្តែងដូចជាទីតាំងមួយកន្លែងស្ថិតនៅ ភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មិនឃើញមន្ត្រីមូលដ្ឋានណាអើពើ ទុបស្កាត់ឬបង្រ្កាបឡើយ។កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងភ្នាល់សុីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
គួររំលឹកថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង បទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពចំពោះអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានអ្វីបន្តិចឡើយគឺផ្គើន ខណៈទីតាំងល្បែងសុីសងខាងលើនៅបើកលេងបានយ៉ាងរលូនដដែល។
ទាក់ទិនករណីល្បែងសុីសងខាងលើប្រជាពលរដ្ឋគោរពស្នើសុំ លោក ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនឹង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យមើល ទីតាំងល្បែងសុីសងឆ្នោតឡូតូគ្មានស្លយីហោនឹងបង្កប់មាន់ជល់តាមលេបថបនឹងលេងភ្នាល់តាមទូរសព្ទដៃ ជាងនេះទៅទៀតជួយពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានតើគាត់ធ្វើការយ៉ាងដូចម្តេចបានជាបណ្តែតបណ្តោយអោយមានល្បែងសុីសងកើតមានក្នុងតំបន់ដែលខ្លួនគ្រប់គ្រងយ៉ាងនេះ?។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!