ចេញផ្សាយថ្ងៃព្រហស្បត៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិង ថ្ងៃទី 23 ខែ 3 ឆ្នាំ 2023
មណ្ឌលគិរី÷វិនាសកម្មព្រៃឈើនៅកើតមាន ព្រោះតែក្រុមឈ្មួញរកសុីឈើខុសច្បាប់ កំពង់បញ្ចេញសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចេញពីស្រុកអូររាំងឆ្លងយកទៅលក់នៅនៅប្រទេសវៀតណាមបានយ៉ាងរលូន។
ប្រជាពលរដ្ឋបានលើកការិះគុណចំៗប្រាប់មកអង្គភាពយើងខ្ញុំអោយបានដឹងថាមានក្រុមឈ្មួញដ៍សកម្ម ជាច្រើនបានធ្វើសកម្មភាពដឹកផល អនុផលព្រៃឈើចេញពីស្រុកអូរាំងនិងស្រុកកែវសីមា តែមិនរំខានទៅដល់មន្ត្រីពាក់ព័ន្ធណាម្នាកលឡើយ តើពួកគាត់កំពុងធ្វើអ្វីបានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនេះបំផ្លិចបំផ្លាញធនធានដែលជាសម្បត្តិធម្មជាតិយ៉ាងនេះ?ឬក៏ជាមន្ត្រីគ្រាប់ល្ពៅនឹងជាមន្ត្រីកន្ទេលធំបន្លំដេក?បានជាមិនបង្ក្រាបមេឈ្មួញរកសុីឈើខុសច្បាប់ដូចជា៖
១.លោក រដ្ឋ មេឈ្មួញដល់សកម្ម
២.លោក លីន មេឈ្មួញដល់សកម្ម
៣.ចែ សក់ក្រហមជាមេឈ្មួញដ៏សកម្ម ។
ប្រភពបានបន្តទៀតថាគួរតែមានការទប់ស្កាត់ខ្លះ ក្រែងបានសល់ទុក្ខជាជម្រកសត្វព្រៃនិងបន្តដល់កូនចៅទៅជំនាន់ក្រោយអោយបានស្គាល់ដើមឈឺទាំងអស់នេះផងទាន!ពុំដូច្នោះទេរលាយផុតពូជអស់ហើយ។ជាពិសេសមន្ត្រីបរិស្ថានលោក ស៊ីថា នាយករងដែនសីមា លោកឈាង ណាក់នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើសម្ងំធ្វើអ្វីបានបណ្តោយឱ្យក្រុមឈ្មួញទាំងនេះធ្វើព្យុះធ្វើភ្លៀងដឹកជញ្ជូនឈើតាមតែអំពើចិត្ត គឺចេញពីដែនជំរករបស់អស់លោក។
មហាជនសំណូមពរទៅដល់លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានវិធានការទប់ស្កាត់ទៅលើក្រុមឈ្មួញឈើក៏ដូចជាពិនិត្យមើលមន្ត្រីថ្នាក់ក្រោម តើពួកគាត់កំពង់គេងមែនទេ?ល្មមដាស់គាត់អោយ លុបមុខ ងូតទឹក ដុះក្អែល សិតសក់ផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!