ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
នៅក្រសួងព័ត៌មាន ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយដ្ឋានមណ្ឌលព័ត៌មាន បានអនុញ្ញាតឱ្យនិស្សិតមកពីសកលវិទ្យាល័យកម្ពុជា ចំនួន ១៥ នាក់ ដែលសិក្សាលេីកជំនាញព័ត៌មាន ឆ្នាំទី២ ជួបសម្ដែងការគួរសម និងសិក្សាស្វែងយល់លេីវិស័យព័ត៌មាន ដឹកនាំដោយ សាស្រ្តាចារ្យ មឿន ឈានណារិទ្ធ ក្រោមប្រធានបទ របៀបសរសេរអត្ថបទពណ៌នា ប្រកបដោយភាពថ្នៃប្រឌិត។
ឯកឧត្តម យ៉ែម ណយ បង្ហាញពីសេចក្ដីរីករាយយ៉ាងខ្លាំង ក្រោយពីបានឃេីញការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ និស្សិត លេីវិស័យព័ត៌មាន។
ឯកឧត្តម មានប្រសាសន៍បន្ថែមទៀត វិស័យសារព័ត៌មាននៅកម្ពុជា គឺកំពុងមានភាពរីករាយយ៉ាងខ្លាំងក្នុងយោគសម័យឌីជីធលនេះ យុវវ័យ និស្សិត និងប្រជាពលរដ្ឋ គួរតែព្យាយាមស្វែងយល់ឱ្យបានច្បាស់ ទាំងក្រមសីលធម៌ វិជ្ជាជីវៈ និងនិតិច្បាប់ លេីរបបសារព័ត៌ ជៀវាងទទួលយកដំណឹងមិនពិត និងផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដែលអាចប្រឈមនឹងផ្លូវច្បាប់។
ឯកឧត្តមបន្ដទៀតថា យុវជន គឺជាអ្នកដែលដេីរតួយ៉ាងសំខាន់លេីថ្នាលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដេីម្បីឆ្លេីយតបលេីគុណភាព និងជាធនធានមនុស្សល្អ លេីការអភិវឌ្ឍន៍ជាតិ។
ក្រោមដំបូល សន្ដិភាព ប្រកបដោយស្ថេរភាព និងការអភិវឌ្ឍន៍ វិស័យសារព័ត៌មានគឺពិតជាផ្នែកមួយដ៏មានសារសំខាន់ ដែលយុវជនគប្បីយល់ដឹងគ្រប់ៗគ្នា។
អត្ថបទៈ គន្ធា