ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ព្រមទាំង សហការី បានអញ្ជើញចូលជួបសម្តែងការគួរសម ជូនបាច់ផ្កា និងជូនពរ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ឆាប់ៗ។ ទន្ទឹមនោះ លោកប្រធានសមាគមបានឧបត្ថម្ភអំណោយជាអង្ករចំនួន១តោន ជូនរដ្ឋបាលស្រុកខ្សាច់កណ្តាល នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។
លោកអភិបាលស្រុក សម្តែងក្តីសប្បាយរីករាយ និងសូមថ្លែងអំណរគុណ លោកប្រធានសមាគមនិងសហការី ព្រមទាំង ជូនពរ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច។