ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្ត​បាន​ដាក់បទបញ្ជា​ដល់​បណ្តា​ស្រុក​ជាប់​ព្រំដែន​វៀតណាម ត្រូវ​ចាត់វិធានការ អោយបាន​តឹងរឹង​បំផុត ក្នុង​ការការពា​រទប់​ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ឱ្យ​កាស ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម ខាងមុខនេះ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្ដាល​៖ បន្ទាប់ពី​ទទួលបាន​សារ​បន្ទាន់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​វិធានការណ៍​ការពា​រទប់​ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រី​ជំនាញ កងកម្លាំង​ទាំង​៣ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចុះ​ពិនិត្យ​តំបន់​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​ក្អម​សំណ ខេត្ត​កណ្តាល​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក ជាប់​ព្រំដែន​វៀតណាម ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ និង​តឹងរឹង​បំផុត ក្នុង​ការការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ឱ្យ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម ខាងមុខនេះ​។​

​ឯកឧត្ដម​បន្ថែមថា ដើម្បី​អនុវត្ត​តាម​សារ​របស់​ប្រមុខ​ដឹកនាំ ក៏ដូចជា​ជំហរ​ដ៏​ម៉ឹងម៉ាត់​របស់​រដ្ឋបាល​ខេត្ត​កណ្តាល ដើម្បី​រក្សា​សុខ​សុវត្ថិភាព សុខភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខេត្ត​កណ្តាល ពិសេស​នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ អាជ្ញាធរ​នៅ​តាម​តំបន់​ព្រំដែន មន្ទីរជំនាញ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រឹតបន្តឹង និង​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។​

​ជាងនេះទៀត អាជ្ញាធរ​ស្រុក​ត្រូវ​ត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា ឡីស័​ក​សម្រាប់​អ្នកធ្វើ​ដំណើរ​ចូល​មក​ប្រទេ​កម្ពុជា​តាម​ច្រក​ព្រំដែន​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​របស់​ភ្ញៀវ ព្រមទាំង​ធ្វើ​ចត្តា​ឡីស័​កអោយ​បាន​ត្រឹមត្រូវ​ផងដែរ ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!