កាលពីម្សិលមុិញនាថ្ងៃ អង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តម ឧត្តមសេនីយ៏ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
នឹងលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីនាក់ឪពុកនិងកូន ដឹក នាំកម្លាំង ក្រុមការងារ
ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយគ្នា ជូនដល់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមប្រធានបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។