ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកទឹកពិសារបរិសុទ្ធ និងភេសជ្ជៈបូការីស្វេតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់អាជ្ញាធរនិង ស.ស.យ. សង្កាត់ចំនួន ៤៧ មកពីខណ្ឌចំនួន០៧ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌកំបូល។
ឯកឧត្តម បានពាំនាំមតិផ្តាំផ្ញើការសាកសួរសុខទុក្ខ និងការជូនពរពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ សង្កាត់ កងកម្លាំងគ្រប់ប្រភេទ និង ស.ស.យ.ក សង្កាត់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងថែរក្សាការការពារ និងបម្រើប្រជាជនឱ្យរស់នៅនិងប្រកបការងារពោរពេញ ដោយសេចក្តីសុខ សុវត្ថិភាព ការលើកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន។