ថ្ងៃសៅរ៍ទី៨ ខែមេសា ឆ្នាំ២០២៣
ខេត្តព្រៃវែង៖តាមប្រភពពីប្រជាពលរដ្ឋ ដែលមិនបញ្ចេញឈ្មោះបានអោយអង្គភាពយើងដឹងថា រៀងរាល់ថ្ងៃយប់មានរថយន្តតូចធំសំរុកដឹកជញ្ជូនធ្យូងចេញតាមច្រកទ្វាព្រុំដែនមុឺនជ័យ ទៅប្រទេសវៀតណាមដោយមានឈ្មោះ លោក ចាន់ រស្មី មេឈ្មួញជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រកអន្តរជាតិម៉ឺនជ័យ យកលុយក្នុងមួយឡានកែច្នៃសាំយ៉ុង១លាន២០ម៉ឺនរៀលទៅ ២លានរៀលក្នុងមួយឡានដើម្បីដោះស្រាយថ្នាក់លើ?។
បើយោងតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងបន្ថែមទៀតថា មួយរយៈចុងក្រោយនេះមានមេឈ្មួញដ៏សកម្មឈ្មោះ ចាន់រស្មី សម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនាៗយកមកស្តុបទុកនៅ ភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួចដឹកចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិមុឺនជ័យ នៅពេលយប់ដោយគ្មានមន្រ្តី ជំនាញណា ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយចំណែក លោក រត្ន័ ចាន់ណា មេប៉េអឹមខេត្តត្បូងឃ្មុំ មិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងអាវុធហត្ថលើកផ្ទៃប្រទេស លោក លីបុកសិដ្ធ មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ពាន់តាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលឈ្មួញ ដ៍សកម្មកំពុងឱប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃជាច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម ក្នុងមួយយប់ៗ ជាច្រើនគ្រឿង ជាពិសេសលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅ ប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យជារៀងរាល់យប់។
ក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមបានឲ្យដឹងថា ពួកគេឱ្យមេឈ្មួញឈ្មោះ ចាន់ រស្មី ជាអ្នករត់ការក្នុង១ឡានកែច្នៃសាំយ៉ុងចំនួន ១លាន២០ ម៉ឺនរៀលទៅ ២លានរៀល ដើម្បីបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ ដោយរលូនមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួចប៉ុណ្ណោះ។ សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តែងកើតឡើងចាប់ពីវេលាម៉ោង១១រំលងអាធ្រាត្រដល់ម៉ោង៧ព្រឹក ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
បើតាមប្រភពសម្តីពីមន្រ្តីនៅតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក អ៊ុំ វលក្ខណ៍ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ព្រមទាំងប្រធានការិយាល័យគយច្រកម៉ឺនជ័យ គឺសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម មិនអាចកើតឡើងបានឡើយ។
មហាជនបានលើកឡើងថាឯកឧត្តម ជា សុមេធី នៃអភិបាលខេត្តព្រៃវែង និង ឯកឧត្តម ជាម សោភ័ណ នៃអភិបាលខេត្ត ត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ គួរតែមានវិធានការទប់ស្កាត់ជាបន្ទាន់ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែរឿងប្រមូលលុយ ពុំមានការទប់ស្កាត់ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅប្រទេសវៀតណាម យ៉ាងគំហុកជាចុងក្រោយមហាជនសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត សូមមេត្តាជួយមានវិធានការទប់ស្កាត់កាដឹកជញ្ជូនធ្យូងដោយអាណាធិបតេយ្យទៅប្រទេសវៀតណាមផងទាន៕
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងសាមីខ្លួន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!