ភ្នំពេញ៖នាព្រឹកថ្ងៃ អាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
លោក កាន វណ្ណៈ នាយ ប៉ុស្តិ៍នគបាលរដ្ឋបាលស្រះចកបានចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយមានការយកចិត្តទុក្ខដាក់នឹងចង្អុលបង្ហាពីលោកស្រី អុិន សាផន ចៅសង្កាត់ស្រះចក ។
នាពេលនោះដែរ មានការចូលរួមពីសំណាក់លោក. លោកស្រី ដែលជាមេភូមិនិងអនុភូមិទាំងអស់នៅក្នុងសង្កាត់ស្រះចកផងដែរ អំណោយទាំងនោះរួមមាន៖
អង្ករចំនួន១០កីឡូក្រាម សារ៉ុង១ លុយចំនួន១០០០០៛(មួយមុឺនរៀល)។
គណៈនោះដែរលោកស្រីចៅសង្កាត់នឹងលោក មេប៉ុស្តិ៍ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ទីបញ្ចប់លោកស្រី ចៅសង្កាត់ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចូលរួមទៅបោះឆ្នោតនាថ្ងៃខាងមុខនេះអោយបានគ្រប់ៗគ្នា។