កណ្តាល៖ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣
បើតាមសេចក្តីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលពួកគាត់មិនពេញចិត្តនៅល្បែងសុីសង បានអោយអង្គភាពគេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ យើងដឹងថា ក្នុងឃុំស្វាយប្រទាលមានទីតាំងល្បែងសុីសង ឆ្នោតឡូតូដែលគ្មានស្លាកយីហោច្បាស់លាស់បង្កប់ទៅដោយមាន់ជល់អនឡាញ តាមលេបថបនឹងតាមទូរសព្ទ័ដៃ បើកលេងបានយ៉ាងរលូន គ្មានការំខានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
«ទីតាំងល្បែងមានដូចខាងក្រោមនេះ»
ប្រភពបន្តថា តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ជុំវិញករណីទីតាំងល្បែងសុីសងខុសច្បាប់ខាងលើប្រជាពលរដ្ឋស្នើសុំលោក ជឺ គឹមហៃ អភិបាលនឹងលោក រស់ ចន្ថា អធិការស្រុកស្អាង មេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍ លើទីតាំងល្បែសុីសងនឹងពិនិត្យមើលមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន តើលោកកំពង់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយល្បែងសុីសងកើតមានក្នុងតំបន់ខ្លួនគ្រប់គ្រងយ៉ានេះ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!