រតនគិរី៖ប្រទេសជប៉ុននិងប្រទេសកូរ៉េដែលជាមិត្តដ៍ជិតស្និតរបស់កម្ពុជាកន្លងមកតែងបានជួយកសាងស្ដារនិងអភិវឌ្ឍន៍ប្រទេសយើងឲ្យរីកចម្រើនស្ទើតែគ្រប់វិស័យនិងបានបន្ដជួយដល់វិស័យសុខាភិបាលមូលដ្ឋានដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋយើងថែមទៀត។
ជាក់ស្ដែងកាលពីថ្ងៃទី២៥ទី២៦ខែមេសាឆ្នាំ២០២៣នេះរដ្ឋមន្រ្ដីក្រសួងសុខាភិបាលរួមនិងតំណាងប្រទេសទាំងពីរបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគារទាំងនោះជាផ្លូវការ។
គឺនៅស្រែអង្គងមួយខ្នងស្ថិតនៅស្រុកកូនមុំខេត្តរតនគិរីដើម្បីបម្រើនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ អគារនោះជាអំណោយរបស់ជប៉ុន។
នៅថ្ងៃទី២៦ខែមេសាដដែលនោះខាងមិត្ដកូររ៉េក៍បានផ្ដល់អគារចំនួន៥ខ្នងជូនប្រជាពលរដ្ឋដែរគឺចំនួន៤ខ្នងនៅខេត្តរតនគិរីនិងមួយខ្នងជូនពលរដ្ឋនៅស្រុកកោះញ៉ែកខេត្ដមណ្ឌលគិរី។ អគារទាំង៥ខ្នងនោះជាជំនួយរបស់ប្រជាជននៃសាធារណ:រដ្ឋកូរ៉េ។
នៅក្នុងពីធីសម្ភោធអគារនោះលោកសាស្រ្តាចារ្យម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអបអរសាទរជាមួយប្រជាពលរដ្ឋនៅខេត្តរតនគីរីនិងពលរដ្ឋនៅស្រុកកោះញ៉ែកខេត្ដមណ្ឌលគិរីដែលទទួលបានអគារថ្មីសន្លាងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកម៉ម ប៊ុនហេងក្នុងនាមស្ថាប័នទទួលជំនួយបានលើកសរសើរដល់រដ្ឋាភិបាលជប៉ុននិងរដ្ឋាភិបាលកូរ៉េដែលជានិច្ចជាកាលតែងបានផ្ដល់ជាជំនួយអត់សំណងជួយដល់កម្មជាដើម្បីកសាងស្ដារនិងអភិវឌ្ឋន៍លើគ្រប់វិស័យជាពិសេសអភិវឌ្ឍន៍មូលដ្ឋានផ្នែកសុខាភិបាល។
លោកម៉មប៊ុនហេងបានណែនាំមន្រ្តីនិងបុគ្គលឹកពេទ្យត្រូវយកចិត្តទុកដាក់ថែទាំព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋឲ្យបានល្អនិងរក្សាការពារអគារទាំងនោះឲ្យបានគង់វង្សយូរអង្វែងដើម្បីប្រើប្រាស់ជាប្រយោជន៍រួមតរៀងទៅ៕ដោយលោកមុី ឌីន