ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ចំនួន​អ្នក​ស្លា-ប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ស៊ូដង់​ឡើង​ដល់ ​៤៣៦​នាក់ និងអ្នករបួស​ជាង​២.១០០​នាក់

ចំនួន​អ្នក​ស្លា-ប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ស៊ូដង់​ឡើង​ដល់ ​៤៣៦​នាក់ និងអ្នករបួស​ជាង​២.១០០​នាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣

AKP ភ្នំពេញថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ –

គណៈកម្មាធិការមជ្ឈិមក្រុមវេជ្ជបណ្ឌិតរបស់ប្រទេសស៊ូដង់បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់ ៤៣៦នាក់ ខណៈដែលមនុស្សចំនួន ២.១៧៤នាក់បានរងរបួស។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយស្ថាប័ននោះនៅលើបណ្តាញសង្គមហ្វេសប៊ុក (ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីវាក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុមសាជីវកម្ម Meta ដែលត្រូវបានចាត់ទុកថាក្រុមជ្រុលនិយមដោយអាជ្ញាធររុស្ស៊ី) បានឱ្យដឹងថា «ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នាបានកើនឡើងដល់ ៤៣៦នាក់ ខណៈដែលចំនួនអ្នករងរបួសកើនដល់ ២.១៧៤នាក់»។

ក្រុមវេជ្ជបណ្ឌិតបានកត់សម្គាល់ថា ករណីស្លាប់ និងរបួសជាច្រើនមិនត្រូវបានចុះបញ្ជីទេដោយសារតែស្ថានភាពសន្តិសុខ។ ស្ថាប័ននេះបាននិយាយថា «មណ្ឌលសុខភាពទាំងអស់នៅក្នុងទីក្រុង El Geneina (រដ្ឋធានីនៃខេត្តដាហ្វ័រខាងលិចរបស់ប្រទេសស៊ូដង់) នៅតែត្រូវបានបិទ»។

យោងតាមព័ត៌មានរបស់ក្រុមវេជ្ជបណ្ឌិតបានឱ្យដឹងថា មនុស្សរាប់សិបនាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅទីនោះចាប់តាំងពីថ្ងៃទី២០ ខែមេសាមក។ កាលពីថ្ងៃទី៣០ ខែមេសា ក្រុមវេជ្ជបណ្ឌិតបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤២៥នាក់ក្នុងចំណោមជនស៊ីវិលដែលជាលទ្ធផលនៃជម្លោះនោះ។

ស្ថានភាពនៅក្នុងប្រទេសស៊ូដង់បានកើនឡើងដោយសារតែការខ្វែងគំនិតគ្នារវាងមេបញ្ជាការកងទ័ព អាប់ឌែល ហ្វាតតាហ៍ អាល់-បឺរហាន (Abdel Fattah al-Burhan) ដែលជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ (ស្ថាប័នគ្រប់គ្រងរបស់ប្រទេស) និងអនុប្រធានក្រុមប្រឹក្សារបស់លោក ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdan Dagalo) ដែលជាប្រធានក្រុមកងម្លាំងគាំទ្ររហ័ស។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេសា ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​រវាង​កង​កម្លាំង​ទាំង​ពីរ​នៅ​ជិត​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុងមេរ៉ូវ (Merowe) និង​ក្នុង​រដ្ឋធានីខាទូម (Khartoum) របស់ប្រទេស​ស៊ូដង់៕ (ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!