បាត់ដំបង៖ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ក៏ដូចជាលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២៣:៣៨ នាទី នៅចំណុចលេីសួនច្បារសម្តេចក្រឡាហោម ស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយប្រេីប្រាស់កាំបិតខ្វែវ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ មកកាន់ស្នងការដ្ឋាន ។
១.ឈ្មោះ ហាំម៉ាត់ យ៉ាព្រី ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
២.ឈ្មោះ ញឹម សារត្ន័ ហៅ សត់ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣.ឈ្មោះ ហឿន កុសល ហៅ ឆេះ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ឆេង សុថន់ ហៅ វុធ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កាលពីថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០២:៤០ នាទី នៅចំណុចមុខវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ( សាលាតិចណូ ) ក្រុមជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះ ចំនួន ០២ នាក់
១.ឈ្មោះ រាត្រី សូរិយា ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិព្រែកអំពរ ឃុំអណ្តេីកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ដាច់សរសៃកែងជេីងខាងឆ្វេង មុតរយះចង្កេះពីក្រោយប្រវែង ០២ សង់ទីម៉ែត្រ ចេញឈាម និងដាច់ម្រាមដៃចង្អុលខាងឆ្វេង ។
២.ឈ្មោះ ស៊ីថា ពុទ្ធារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យខូចខាតម៉ូតូ ជនរងគ្រោះខូចខាតស្តុបខាងក្រោយ នឹង ស្លាកលេខ ។
មូលហេតុដែលបណ្តាលមកពី ក្រុមទាំង០២ នេះ បានរាំឌឺដងដាក់គ្នានៅក្នុងក្លឹប។
វត្ថុតាងដកហូតរួមមាន ៖ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន ០២ គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។