ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ៦*៤M ជូនបងប្អូនទស្សនាកម្សាន្ត ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិ នៅយប់ថ្ងៃទី០៧ (កម្ពុជា និងមីយ៉ាន់ម៉ា) និងថ្ងៃទី១០ (កម្ពុជា និងឥណ្ឌូណេស៊ី) វេលាម៉ោង ៧និង០០ល្ងាច រួចជាស្រេច។
រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ដេីម្បីចូលរួមអបអរសារទរព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្រ សុីហ្គេមលេីកទី៣២ ឆ្នាំ២០២៣នេះ នៅសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិនៅយប់ថ្ងៃទី០៧ (កម្ពុជា និង មីយ៉ាន់ម៉ា) និងថ្ងៃទី១០ (កម្ពុជា និឥណ្ឌូណេស៊ី) វេលាម៉ោង 7:00PM មានផ្សាយបន្តផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ6*4M ជូនបងប្អូនទស្សនាកម្សាន្ត (បញ្ជាក់ មានតុ កៅអី អង្គុយ)។
ទន្ទឹមនោះក៏មានចាក់ផ្សាយបន្តផ្ទាល់ នៅទីតាំង២ទៀតរួមមានទូរទស្សន៍ LED រង្វង់មូលផ្លូវជាតិលេខ១ ក្រុងស្វាយរៀងនិង ទូរទស្សន៍ LED ខាងមុខរោងភាពយន្តក្រុងស្វាយរៀងផងដែរ ដែលរៀបចំដោយរដ្ឋបាលខេត្តស្វាយរៀង និងឧបត្ថម្ភដោយ VATTANAC BREWERY៕