ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន នៅព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៣ បានអញ្ជេីញចែករង្វាន់ជូនកម្មករ និយោជិកឆ្នេីម ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន SAI LUN Co.,td ប្រចាំនៅក្រុងស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពី សំណាក់ លោកអភិបាលរងខេត្តស្វាយរៀង លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង ប្រតិភូក្រុមហ៊ុនសាយលន់ និងបុគ្គលិកបំរេីការងារជាច្រេីនរូបទៀតផងដែរ។
ក្នុងឪកាសនោះដែរ លោក ស្រី LIU YANHUA ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសសៃលុន បានថ្លែងថា ក្រុមហ៊ុន Sailun (CART TIRE CO.,LTD) ចាប់តាំងពីការចាប់ផ្តើមសាងសង់ ក្នុងខែមីនា ឆ្នាំ ២០២១ កន្លងមកដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពី សំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា និងដោយ មានការជួយជ្រោមជ្រែង និងការណែនាំពីសំណាក់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងមិត្តភក្តិក្នុងវិស័យនានានៃសង្គមទាំងអស់ គម្រោងនេះត្រូវបានដំណើរបាន ដោយយ៉ាងលំនឹងល្អ និងបង្កើតបាននូវកំណត់ត្រាមួយដែលបានចាប់ផ្ដើមសាង សង់ ផលិតសំបកកង់ និងលក់សំបកកង់នៅក្នុងឆ្នាំតែមួយគឺឆ្នាំ២០២១។
លោកស្រី បានបញ្ជាក់ថា សមិទ្ធិផលនេះមិនអាចកាត់ផ្តាច់ចេញពីការលះបង់ដោយមិនគិតពី ប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលិកកម្ពុជាឡើយ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីថ្លែង អំណរគុណ លើកសរសើរ និងលើកទឹកចិត្តដល់បុគ្គលិកកម្ពុជា និងដើម្បី ផ្សព្វផ្សាយវប្បធម៌របស់SAILUN គឺជា”ផលប្រយោជន៍បុគ្គលិកជាចំបង”។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Silun Group មានមូលដ្ឋានផលិតធំៗ ៨នៅលើ ពិភពលោក។ រោងចក្រកម្ពុជាគឺជារោងចក្រយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រុម ហ៊ុន ហើយក្រុមហ៊ុន Sailun Group ក៏មានក្តីសង្ឃឹម និងការរំពឹងទុកខ្ពស់ សម្រាប់ការអភិវឌ្ឍន៍របស់រោងចក្រកម្ពុជាផងដែរ។
លោកស្រីបានបន្ថែមថា គម្រោងនៅកម្ពុជាគឺជាយុទ្ធសាស្ត្រដ៏សំខាន់នៃប្លង់សកលរបស់ក្រុមហ៊ុន Sailun Group។យើងបានដាក់ឧបករណ៍ផលិតដ៏ឆ្លាតវៃ និងសម្ភារៈមានដំណើរ ការទំនើបបំផុតចូលទៅក្នុងមូលដ្ឋានកម្ពុជា ដែលបច្ចុប្បន្ននេះ យើងទិញកៅស៊ូ ធម្មជាតិទាំងអស់ពីប្រទេសកម្ពុជាមកប្រើសប្រាស់។ មកដល់នឹងពេលនេះ ការវិ និយោគជាក់ស្តែងរបស់យើងគឺប្រហែល ៥៥០ លានដុល្លារអាមេរិក ហើយផ្ទៃដី ជាក់ស្តែងមានប្រហែល ១.២១ លានម៉ែត្រការ៉េ ហើយយើងនឹងបន្តបង្កើនការវិ និយោគ និងការអភិវឌ្ឍន៍នាពេលអនាគតបន្ថែមទៀត។
ក្នុងឪកាសនោះលោក ម៉ែនវិបុល អភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់ ស្ថិតក្នុងតំបន់សេដកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូ ចំនួន៣០ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុនជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូនឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគរបស់ក្រុមហ៊ុនសាយលន់ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ទន្ទឹមនេះរដ្ឋបាលខេត្តគាំទ្រជានិច្ច ពិសេសការដោះស្រាយបញ្ហាប្រឈមនានា ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្តស្វាយរៀង។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោក អភិបាលខេត្តនិងតំណាងក្រុមហ៊ុន បានចែករង្វាន់ម៉ូតូចំនួន៣០គ្រឿង ជូនដល់កម្មករ និយោជិករបស់ក្រុមហ៊ុន SAI LUN Co.td ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារយ៉ាងភាពស្និតស្នាលផងដែរ។