ភ្នំពេញ៖
នេះពិតជាភាពអស្ចារ្យ និងជាទីមោទភាពណាស់សម្រាប់កីឡាករកម្ពុជា លើវិញ្ញាសារគុនខ្មែរដែលទទួលបានមេដាយមាសច្រើនជាគេលើគ្រប់វិញ្ញាសារ។
ក្រោមការយកចិត្ដទុកដាក់របស់ ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រិតសម្រាងយកនូវអត្ដពលិកល្អៗ ចូលរួមប្រកួតលើវិញ្ញាសារគុនខ្មែរសរុប១៩ វិញ្ញាសារ ធ្វើឱ្យកម្ពុជាទទួលបាន មេដាយសរុបរហូតដល់ ១៩មេដាយ។ ក្នុងនោះកម្ពុជាទទួលមេដាយមាសទទួលបានចំនួន ១៤ មេដាយ មេដាយប្រាក់ចំនួន ០៣មេដាយ និងមេដាយសំរិទ្ធិចំនួន ០២ មេដាយ។
នេះគឺជាភាពអស្ចារ្យខ្លាំងណាស់ដែល ខ្មែរអាចធ្វើបាន ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តើកីឡាករកម្ពុជារូបណាខ្លះដែលឈ្នះយកមេដាយជូនជាតិលើវិញ្ញាសារគុនខ្មែរ? រួមទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ?
កីឡាករដែលទទួលបានមេដាយមាសចំនួន ១៤រូប
១.កីឡាករ រុំ សំណាង (ហៅព្រំ សំណាង) ប្រកួតក្នុងទំងន់ ៨១គីឡូក្រាម(បុរស)
២.កីឡាករ ឡៅ ចន្ទ្រា ប្រកួតក្នុងទំងន់ ៧៥គីឡូក្រាម(បុរស)
៣.កីឡាករ ហ៊ឹម គឹមរៀង ប្រកួតក្នុងទំងន់ ៥៤គីឡូក្រាម(បុរស)
៤.កីឡាករ ខាំ ខ្លានាង ប្រកួតក្នុងទំងន់ ៥១គីឡូក្រាម(បុរស)
៥.កីឡាករ ម៉ាប់ ធារ៉ា ប្រកួតក្នុងទំងន់ ៤៥គីឡូក្រាម(បុរស)
៦.កីឡាករ ភុន ពិសិដ្ឋ ប្រកួតក្នុងទំងន់ ៤៨គីឡូក្រាម(បុរស)
៧.កីឡាករ ឃួន ឡាំងកូស៊ីន ប្រកួតក្នុងទំងន់ ៥២គីឡូក្រាម(បុរស)
៨.កីឡាករ ឃុន បូរ៉ា ប្រកួតក្នុងទំងន់ ៦៣.៥គីឡូក្រាម(បុរស)
៩.កីឡាករ ឈុត វ៉ាន់ថង ប្រកួតក្នុងទំងន់ ៦០គីឡូក្រាម(បុរស)
១០.កីឡាករ ទិត សោភ័ណ្ឌ ប្រកួតក្នុងទំងន់ ៧១គីឡូក្រាម(បុរស)
១១.កីឡាការិនី ទូច ចាន់វត្ដី ប្រកួតក្នុងទំងន់ ៥៤គីឡូក្រាម(នារី)
១២.កីឡាករ ឡៅ ចិត្រា ប្រកួតក្នុងទំងន់ ៦៧គីឡូក្រាម(បុរស)
១៣.កីឡាការិនី មើយ ស៊ឹង ប្រកួតក្នុងទំងន់ ៥១គីឡូក្រាម(ថ្វាយបង្គំគ្រូ)
១៤.កីឡាករ កាន់ ម៉េងហុង (ថ្វាយបង្គំគ្រូ)
កីឡាករទទួលបានមេដាយប្រាក់ចំនួន ៣ រូប
១.កីឡាការិនី ទួន ស្រីភីន ប្រកួតក្នុងទំងន់ ៥៧គីឡូក្រាម(នារី)
២.កីឡាការិនី មើយ ស៊ីង ប្រកួតក្នុងទំងន់ ៥១គីឡូក្រាម(នារី)
៣.កីឡាកានី សំ សំណាង ប្រកួតក្នុងទំងន់ ៦០គីឡូក្រាម(នារី)
និងកីឡាករ ទទួលបាន
មេដាយសំរឹទ្ធិចំននួ ២រូប ទៀត
១.កីឡាការិនី ឆា ចាន់ដង ប្រកួតក្នុងទំងន់ ៤៥គីឡូក្រាម(នារី)
២.កីឡាការិនី សុខរី កន្និការ ប្រកួតក្នុងទំងន់ ៤៨គីឡូក្រាម(នារី)
ក្រោយពីបានបិទបញ្ចប់លើវិញ្ញាសារគុនខ្មែរនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឃើញអត្ដពលិកកម្ពុជាគឺទទួលបានមេដាយជាច្រើនលើសលុប លើអត្ដពលិកមកពីបណ្ដាប្រទេសផ្សេងៗ។
សូមចូលរួមអបអរសាទរ កីឡាករ កីឡាការិនី គុនខ្មែរ ដែលបាននាំមកនូវមោទនជាតិ ក្នុងមហាព្រឹត្ដិការណ៍រស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។ កីឡារស់ក្នុងសន្ដិភាព! កីឡានាំមកនូវមោទនភាពជាតិ!