ខេត្តពោធិ៍សាត់៖នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឡើងរោងឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្ដីសុខសប្បាយជូនថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ដ្រីរាជការ ប្រជាពលរដ្ឋ និងបួងសួងសុំទឹកភ្លៀងសម្រាប់បង្កបង្កើនផលដំណាំប្រជាកសិករ និងគោរពវីរភាពបុព្វបុរស ឧកញ៉ា ឃ្លាំង មឿង លោកជំទាវ ខាន់ ខៀវ និងបុត្រាបុត្រី ដែលបានពលីជីវិតដែលមានចារក្នុងប្រវត្តិសាស្ដ្រខ្មែរមក ស្ថិតនៅបូជនីយដ្ឋានឧកញ៉ាឃ្លាំងមឿង។