ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូតទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១
ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ សពលោក ហន អ៊ុក មន្ត្រីជាប់កិច្ចសន្យាមន្ទីរព័ត៌មានខេត្តកណ្ដាល ស្ថិតក្នុងភូមិត្រពាំងកណ្ដុរ ឃុំត្រពាំងក្រញ៉ូង ត្រាំកក់ ខេត្តតាកែវ។
ឯកឧត្ដម និងលោកជំទាវ ព្រមទាំងសហការី បានអុចធូបឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសពលោក ហន អ៊ុក ឲ្យបានកើតក្នុងសុគតិភព កំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្ដម បាននាំយកបច្ចេយ័ជូនដល់ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ដើម្បីយកទៅចាត់ចែងក្នុងកម្មវិធីបុណ្យ។
បន្ទាប់មកឯកឧត្ដម បានធ្វើការសំណេះសំណាលជាមួយក្រុមគ្រួសារសព និងលោកតា លោកយាយ ដែលបានអញ្ជើញមកក្នុងកម្មវិធីបុណ្យ ៕
គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍
អរគុណសន្តិភាព គោលនិយោបាយ ឈ្មះៗ