ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញធ្វើការចុះពិនិត្យដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ដែលស្រុតបាក់ច្រាំងស្ទឹង ប្រវែងជាង២៥០ម៉ែត្រ បាក់សឹងតែដាច់ផ្លូវទាំងមូល ដែលជាការព្រួយបារម្មណ៍របស់ពលរដ្ឋ នៅភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ។
បញ្ហាដែលជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ត្រូវទទួលបានការយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាភ្លាមៗពីឯកឧត្តម ខូយ រីដា ៕