ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្តាល អនុគណៈកម្មការអនុរក្ស អនុគណៈកម្មការអប្បមាទ អនុគណៈកម្មការសន្តិសុខ និងការងារផ្សេងៗ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមរៀបចំឱ្យដំណើរការ នៃការប្រឡងចូលក្របខ័ណ្ឌ រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលក្រុងពោធិ៍សាត់ រដ្ឋបាលស្រុកតាលោសែនជ័យ និងមណ្ឌលអប់រំកែប្រែទី៤ សម្រាប់ឆ្នាំ២០២៣។